កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់តារាសម្ដែង លោក Tom Cruise និង Katie Holmes បានបង្ហាញខ្លួនដ៏ទាក់ទាញ អំឡុងពេល ដើរលេងកម្សាន្តជាមួយនឹងមិត្តភ័ក្តិមួយក្រុម នៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ ខណៈនៅសល់មិនប៉ុន្មានថ្ងៃ មុនពេលឈានចូលវ័យ១៨ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Suri Cruise បានចេញមកជាមួយនឹង ឈុតអាវយឺតពណ៌ក្រហម សំពត់ពណ៌ស និងស្បែកជើងពណ៌ត្នោត លេងស្ទាយ៍ទម្លាក់សក់ចុះយ៉ាងស្រស់ស្អាត បើទោះបីជា មុខស្ទើរតែគ្មានការតុបតែងក៏ដោយ ក៏ Suri នៅតែលេចធ្លោជាមួយនឹងសម្រស់បែបធម្មជាតិរបស់នាង ។
ជាពិសេស គេមើលឃើញថា Suri តែងតែបង្ហាញនូវស្នាមញញឹមយ៉ាងស្រស់ស្រាយ ពេលជជែកជាមួយមិត្តភក្តិ ដែលធ្វើឲ្យសម្រស់របស់នាង កាន់តែស្រស់ស្អាតមានមន្តស្នេហ៍មួយកម្រិតទៀត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖