Rosé លេងឈុតខ្មៅបង្អួតរាងស្វ៊ែល ឡើងស្អាតដូចនារីត្រកូលអភិជន

//s9.kh1.co/29/2951999c24451997b85e9092749ee148979483c9.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២៤ ៨ព្រឹក · ១៣ ថ្ងៃមុន

កាលពីថ្ងៃទី១៥ខែមេសាកន្លងទៅ Rosé ក៏បានចេញមកទាក់ទាញចំណាប់អារម្មណ៍ដល់ទស្សនិកជនសាជាថ្មី ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីឲ្យម៉ាកយីហោ "RIMOWA"

កូរ៉េខាងត្បូង៖ តារាចម្រៀងសំឡេងក្រអួន Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ដ៏ល្បីល្បាញ ត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តស្លៀកពាក់ឈុតពណ៌ខ្មៅៗខ្លាំងណាស់ ដែលវាពិតជាស៊ីទៅនឹងពណ៌សក់ទង់ដែងរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosé
Rosé

ថ្មីៗនេះ កាលពីថ្ងៃទី១៥ខែមេសាកន្លងទៅ Rosé ក៏បានចេញមកទាក់ទាញចំណាប់អារម្មណ៍ដល់ទស្សនិកជនសាជាថ្មី ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីឲ្យម៉ាកយីហោ "RIMOWA" ជាម៉ាកវ៉ាលី ដែលនាងផ្សព្វផ្សាយឲ្យ។

Rosé
Rosé

កម្មវិធីនេះប្រព្រឹត្តិឡើងនៅទីក្រុងសេអ៊ូល ដោយមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដូចជាសមាជិកក្រុម EXO , អ្នកប្រណាំងឡាន Formula 1 ដ៏ល្បីឈ្មោះ Lewis Hamilton ជាដើម។

កម្មវិធី "RIMOWA"
កម្មវិធី "RIMOWA"

យ៉ាងណាមិញ  Rosé នៅតែជាតារាស្រីម្នាក់ដ៏លេចធ្លោដោយនាងបានស្លៀករ៉ូបពណ៌ខ្មៅ បែបចោមពុង និងប៉ោងខាងក្រោមចាប់ពីចង្កេះទៅ សម្រុងត្រឹមពាក់កណ្ដាលភ្លៅ ដែលទោះមើលទៅជាឈុតសាមញ្ញថានាងពិតជាជះសម្រស់យ៉ាងស្រស់ស្អាត ជាមួយនឹងម៉ូតសក់ពុះជាពីរ និងចងលើកជាទីទុយសងខាងទៅខាងក្រោយ ទម្លាក់ឲ្យសរសៃសក់វែងប្រះស្មា។ អ្វីដែលគេចាប់អារម្មណ៍នោះ នាងបានពាក់ស្បែកជើងកែងពណ៌ខ្មៅ ដែលមានកែងបែបពណ៌ឥន្ធនូ៕  

Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T