មកលេងសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត ចំណេញហួស ទស្សនាសេះសមុទ្របាញ់ទឹក ដើរលេងគ្រប់កន្លែង

//s9.kh1.co/02/024de4b64567736c16c18420147702536302eb5f.jpg
សង្គម

 ១០-មេសា-២០២៤ ៣ល្ងាច · ១៩ ថ្ងៃមុន

អបអរមហាសង្រ្កាន្តឆ្នាំថ្មី មិនបាច់ជិះយន្តហោះទៅលេងដល់សឹង្ហបុរី ទស្សនាតោបាញ់ទឹកទេ មកត្រឹមកំពតក៏មានសេះសមុទ្របាញ់ទឹកដ៏ស្រស់ស្អាត ដែលជាអត្តសញ្ញាណជាតិខ្មែរដំបូងគេ មិនចាញ់ប្រទេសដទៃឡើយ។

អបអរមហាសង្រ្កាន្តឆ្នាំថ្មី មិនបាច់ជិះយន្តហោះទៅលេងដល់សឹង្ហបុរី ទស្សនាតោបាញ់ទឹកទេ មកត្រឹមកំពតក៏មានសេះសមុទ្របាញ់ទឹកដ៏ស្រស់ស្អាត ដែលជាអត្តសញ្ញាណជាតិខ្មែរដំបូងគេ មិនចាញ់ប្រទេសដទៃឡើយ។ ក្រៅពីនេះខេត្តកំពតក៏សម្បូរកន្លែងដើរលេងកម្សាន្តជាច្រើនផ្សេងទៀត ចាំទទួលបងប្អូនមកលេងសប្បាយក្នុងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណរង្វង់មូលទុរេនយក្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

លើសពីនេះ កាន់តែមោទនភាព មានរូបសំណាក់សេះសមុទ្របាញ់ទឹកបង្ហាញខ្លួនយ៉ាងស្រស់ស្អាត បង្កើនសោភ័ណភាពក្នុងក្រុងកំពត ហើយក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការបាញ់ទឹកនៅតំបន់ត្រជាក់ចិត្ត និងការរាំលេងសប្បាយតាមចង្វាក់ភ្លេងគ្រប់ទម្រង់តាំងពីថ្ងៃរហូតដល់យប់។ ជាពិសេស ភ្ញៀវទេសចរមកលេងមហាសង្រ្កាន្តប៊ូសស្រ្តង ក៏មានឱកាសភ្លក់រសជាតិប៊ូសស្រ្តងត្រជាក់ឆ្ងាញ់ និងអាចឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ៣ថ្ងៃពេញ។

រូបភាព
រូបភាព

រកឯណាបាន ដើរលេងមួយជើង ចំណេញបានគ្រប់មុខ ដើរលេងបានច្រើនកន្លែង បានញុំាប៊ូសស្រ្តងត្រជាក់ៗ និងមានឱកាសឈ្នះរង្វាន់ធំពីប៊ូសស្រ្តង។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T