ក្រោយឈ្នះខ្សែក្រវាត់ ISKA យប់មិញ Thiago កំពុងកាន់កំណត់ត្រាក្លាយជាកីឡាករគុនខ្មែរដែលមានខ្សែក្រវាត់ពិភពលោកច្រើនជាងគេ រហូតដល់ទៅ...

//s9.kh1.co/bd/bd9eab701b746b14e0e36e53a51000578f4b1118.jpg
កីទ្បា

 ០៨-មេសា-២០២៤ ៣ល្ងាច · ២២ ថ្ងៃមុន

ក្រោយឈ្នះខ្សែក្រវាត់ ISKA យប់មិញ Thiago កំពុងកាន់កំណត់ត្រាក្លាយជាកីឡាករគុនខ្មែរដែលមានខ្សែក្រវាត់ពិភពលោកច្រើនជាងគេ រហូតដល់ទៅ...

កម្ពុជា៖ អ្នកប្រដាល់ជនជាតិដើម ប្រេស៊ីល សញ្ជាតិ ខ្មែរ កីឡាករសែន ចន្ទរិទ្ធីគុន (Thiago Teixeira) បច្ចុប្បន្នកំពុងកាន់កំណត់ត្រាក្លាយជាកីឡាករគុនខ្មែរ ដែលមានខ្សែក្រវាត់ស្ថាប័នពិភពលោកនៅក្នុងដៃច្រើនជាងគេ បន្ទាប់ពីគាត់ឈ្នះខ្សែក្រវាត់ ISKA Kun Khmer កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សែន ចន្ទរិទ្ធីគុន
សែន ចន្ទរិទ្ធីគុន

ជាការពិតណាស់ នៅក្នុងការប្រកួតនៅសង្វៀន បាយ័ន កាលពីយប់ថ្ងៃទី ០៧ ខែ មេសា ម្សិលមិញនេះ សែន ចន្ទរិទ្ធីគុនពិតជាធ្វើបានល្អមែនទែន ដោយរូបគេបានយកឈ្នះលើកីឡាករ តួកគី ស៊ីណា ឆាឡា (Sinan Cagala) ដោយពិន្ទុ និងចុងក្រោយបានក្លាយជាម្ចាស់ខ្សែក្រវាត់ ISKA Kun Khmer ទម្ងន់ ៧៥ គីឡូក្រាម។

សែន ចន្ទរិទ្ធីគុន
សែន ចន្ទរិទ្ធីគុន

យ៉ាងណាមិញ កីឡាករកម្ពុជាម្នាក់ទៀត គឺ ប៊ុន សុធា ក៏បានក្លាយជាម្ចាស់ខ្សែក្រវាត់ ISKA Kun Khmer នេះដូចគ្នាផងដែរ បន្ទាប់ពីរូបគេយកឈ្នះលើកីឡាករ ម៉ាឡេស៊ី អ៊ូម៉ា រេដ វូហ្វ (Umar Red Wolves) ដោយពិន្ទុ។

ងាកមកកាន់ សែន ចន្ទរិទ្ធីគុន វិញ ក្រោយគ្រងខ្សែក្រវាត់ ISKA Kun Khmer យប់មិញមួយគ្រឿងទៀត គឺបានធ្វើឱ្យរូបគេក្លាយជាកីឡាករគុនខ្មែរ ដែលមានខ្សែក្រវាត់ស្ថាប័នពិភពលោកផ្សេងគ្នារហូតដល់ទៅ ៣ គ្រឿងឯណោះ ក្នុងនោះមានដូចជាស្ថាប័ន WKU, WMO, ISKA ហើយនឹងខ្សែក្រវាត់មួយចំនួនទៀតផងដែរ ប៉ុន្តែដោយសារតែពុំទាន់មានទិន្ន័យច្បាស់លាស់ ដូច្នេះយើងសូមមិនបញ្ជាក់នោះទេ។

គួរបញ្ជាក់ថា ខ្សែក្រវាត់ស្ថាប័ន WKU គឺសែន ចន្ទរិទ្ធីគុន ដណ្តើមបានពីកីឡាករ អាល្លឺម៉ង់ Pascal Schroth ចំណែកខ្សែក្រវាត់ WMO វិញគឺ សែន ចន្ទរិទ្ធីគុន ដណ្តើមបានពីកីឡាករ អង់គ្លេស Joe Craven កាលពីឆ្នាំ ២០២៣ កន្លងទៅ។

សែន ចន្ទរិទ្ធីគុន
សែន ចន្ទរិទ្ធីគុន
សែន ចន្ទរិទ្ធីគុន
សែន ចន្ទរិទ្ធីគុន

ដកស្រង់ និងកែសម្រួលអត្ថបទដោយ៖ Keylatop

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T