ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg
កីទ្បា

 ០៤-មេសា-២០២៤ ១១ព្រឹក · មួយខែមុន

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

កម្ពុជា៖ ស្ថាប័ន International Sport Karate Association ដែលចុងក្រោយគេហៅថា International Sport Kickboxing Association ឬហៅកាត់ថា ISKA គឺជាស្ថាប័នកីឡាពិភពលោកមួយ ដែលផ្តោតលើការប្រកួតលក្ខណៈ ការ៉ាតេដូ, ឃីគបុកស៊ីង និង MMA ហើយស្ថាប័ននេះគឺត្រូវបានបង្កើតជាផ្លូវការដំបូងនៅក្នុងឆ្នាំ ១៩៨៦ ក្នុងប្រទេសសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ថាប័ន ISKA
ស្ថាប័ន ISKA

ថ្មីៗនេះមានដំណឹងលេចឮដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ ថាកីឡាករគុនខ្មែរ ២ រូបរួមានឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ស្ថាប័ន ISKA នេះនៅសង្វៀន KKIF នៅថ្ងៃទី ១៤ ខែ មេសា ឆាប់ៗខាងមុខនេះ។

រិន ដេវីត និងឈឿង ល្វៃ
រិន ដេវីត និងឈឿង ល្វៃ

យ៉ាងណាមិញ តាមរយៈដំណឹងនេះក៏បានធ្វើឱ្យបង្កើតជាចម្ងល់ផងដែរ ថាតើពីមុនមកធ្លាប់មានកីឡាករខ្មែរយើងបានប្រកួតដណ្តើម ឬក៏ធ្លាប់ឈ្នះខ្សែក្រវាត់នេះដែរឬទេ?

ជាការពិតណាស់ ជឿជាក់ថាបងប្អូនយើងមួយចំនួនធំប្រហែលជាបានដឹងខ្លះហើយ ថាខ្សែក្រវាត់ ISKA នេះ គឺធ្លាប់មានកីឡាករខ្មែរយើងធ្លាប់ឈ្នះ ២ រូបរួចមកហើយ នោះគឺអតីតកីឡាករជើងចាស់វ៉ន វីវ៉ា និងមាស ចន្ថា។

គួរបញ្ជាក់ថា ខ្សែក្រវាត់ ISKA នេះ គឺលោកវ៉ន វ៉ា បានដណ្តើមបានពីកីឡាករ អាល្លឺម៉ង់ Alban Ahmeti នៅឆ្នាំ ២០០៨ ដែលពេលនោះវាយនៅសង្វៀន CTN ជាលក្ខណៈគុនខ្មែរ ហើយខ្សែក្រវាត់នេះក៏ស្ថិតនៅក្នុងដៃរបស់លោកដល់បច្ចុប្បន្នផងដែរ ទោះបីជាធ្លាប់មានការប្រកួតដណ្តើមក៏ដោយ។

ចំណែកលោកមាស ចន្ថាវិញ គឺដណ្តើមបានខ្សែក្រវាត់ ISKA នេះពីកីឡាករ Frankie Hudders នៅសង្វៀន CTN ក្នុងឆ្នាំ ២០០៨ ដូចគ្នា ប៉ុន្តែចុងក្រោយនៅឆ្នាំ ២០១១ លោកបានរបូតខ្សែក្រវាត់នេះទៅវិញ បន្ទាប់ពីប្រកួតចាញ់កីឡាករ Tim Thomas វិញនៅសង្វៀន CTN ដដែល។

លោកវ៉ន វីវ៉ា និងមាស ចន្ថា
លោកវ៉ន វីវ៉ា និងមាស ចន្ថា

ដកស្រង់ និងកែសម្រួលអត្ថបទដោយ៖ Keylatop

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T