Carman Lee ស្រាប់តែរៀបរាប់ពីជីវិតនៅលីវ ស្របពេលឈានដល់វ័យមួយនេះ

//s9.kh1.co/32/3224c5fd0d3ec6b70b505159a8eb446d69569520.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២៤ ១ល្ងាច · ៤ ខែមុន

តារាសម្ដែងស្រី Carman Lee បានចេញមកនិយាយពី​ជីវិត ដែលមានវ័យកាន់តែច្រើនហើយ តែគ្មានស្វាមី ឬកូន៕

កម្សាន្ត៖ តារាសម្ដែងស្រី Carman Lee បានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ភ្លាមៗ បន្ទាប់ពី បាននិយាយលើកឡើង ពីមនុស្សដែលបានរិះគន់នាងថា «មានវ័យកាន់តែច្រើនហើយ តែគ្មានស្វាមី ឬកូន» នៅពេលទទួលពានរង្វាន់ នៅទីក្រុងសៀងហៃ កាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Carman Lee
Carman Lee

តារាសម្ដែងស្រី Carman Lee បានចូលរួមព្រឹត្តិការណ៍ប្រគល់ពានរង្វាន់សិល្បករស្រីមានឥទ្ធិពលឆ្នាំ ២០២៤ នៅទីក្រុងសៀងហៃ ក្នុងនាមជាអ្នកទទួលពានរង្វាន់ និងជាវាគ្មិនក្នុងសន្និសីទ។ ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ ក៏បាននិយាយ អំពីដំណើរដែលនាងបានឆ្លងកាត់បទពិសោធន៍ ឡើងចុះ រហូតបានមកដល់ត្រង់ចំណុចដែលនាងឈរបច្ចុប្បន្ននេះ។

Carman Lee
Carman Lee

តារាស្រី Carman Lee បាននិយាយអំពីជំងឺធ្លាក់ទឹកចិត្ត ដែលនាងធ្លាប់មានកាលពីឆ្នាំ ២០០៩ បន្ទាប់ពីមានរឿងជាច្រើនដូចជា ការបែកបាក់ទំនាក់ទំនងរយៈពេល ១០ ឆ្នាំ និងបាត់បង់ឪពុករបស់នាង ដោយបានរៀបរាប់ថា៖

យើងបានជាប់គាំងជាមួយវា ដូចប្តីប្រពន្ធ ឆ្លងកាត់គ្រាលំបាក ឈ្លោះគ្នា សង្គ្រាមត្រជាក់ រត់ចោលស្រុក ហើយរស់នៅជាមួយគ្នា បន្ទាប់មក ក៏បានចែកផ្លូវគ្នាដោយសន្តិភាព។ ការរស់នៅក្នុងផ្ទះ ដែលមានគោលគំនិតប្រពៃណីជាច្រើនដាក់លើស្ត្រី ការរស់នៅក្នុងការបកស្រាយព្យាបាទតាមប្រព័ន្ធផ្សព្វផ្សាយ ដែលមិនសមហេតុផលថា ខ្ញុំចាស់ដោយគ្មានប្តីឬកូន រស់នៅក្នុងភាពក្រីក្រ ព្រមជាមួយនឹងខ្សែភ្នែកសាធារណៈដែលមិនធ្លាប់មានពីមុនមកនោះ ខ្ញុំធ្លាប់សង្ស័យខ្លួនខ្ញុំផ្ទាល់ ថាតើខ្ញុំពិតជាបរាជ័យមែនទេ?

Carman Lee

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T