ភ្ញាក់ផ្អើល! Dave គ្រោងបោះទន់លុយ ១០ ម៉ឺនដុល្លារ ដើម្បីវិនិយោគលើវិស័យកីឡាមួយនេះនៅកម្ពុជា តែមិនមែនលើវិស័យកីឡាប្រដាល់ទេ

//s9.kh1.co/af/af86db6414a37e5d385f0c9f8e95e4695cb1baee.jpg
កីទ្បា

 ០២-មេសា-២០២៤ ១១ព្រឹក · មួយខែមុន

Dave គ្រោងបោះទន់លុយ ១០ ម៉ឺនដុល្លារ ដើម្បីវិនិយោគលើវិស័យកីឡាមួយនេះនៅកម្ពុជា តែមិនមែនលើវិស័យកីឡាប្រដាល់ទេ

កម្ពុជា៖ អតីតស្តេចប្រដាល់ភូមា ដែលមានសញ្ជាតិដើម កាណាដា កីឡាករ Dave Leduc បាននិយាយថា គាត់នឹងបោះទុនទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យកីឡាអេឡិចត្រូនិច E-Sports នៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dave Leduc
Dave Leduc

អាចថាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែរ ដែល Dave ក្នុងនាមជាកីឡាករប្រដាល់ ដែលមានឈ្មោះបោះសម្លេងដ៏ល្បីល្បាញមួយរូប បែជាផែនការរបស់គាត់ មិនគិតគូវិនិយោគលើការបង្កើតក្លិបប្រដាល់ ឬអ្វីមួយដែលទាក់ទងនឹងវិស័យកីឡាប្រដាល់នោះទេ ប៉ុន្តែផ្ទុយទៅវិញ គាត់បែជាចាប់អារម្មណ៍លើវិស័យកីឡា E-Sports ហើយគ្រោងបោះទុនលុយរាប់ម៉ឺនដុល្លារទៀតផងដែរ។

Dave Leduc
Dave Leduc

កាលពីពាក់កណ្តាលខែ មីនា កន្លងទៅ Dave បានធ្វើដំណើរមកដល់ប្រទេស កម្ពុជា ជាលើកទី ២ ខណៈថ្មីៗនេះគាត់ក៏បានចូលរួមទស្សនាផងដែរ នៅក្នុងការប្រកួត Mobile Legend (MPL KH S6) ដែលធ្វើឡើងនៅក្រុងភ្នំពេញ ក្នុងប្រទេស កម្ពុជា។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតនោះ Dave គាត់បានផ្តល់កិច្ចសម្ភាសន៍មួយនៅក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយ Next Level Entertainment ហើយនៅក្នុងកិច្ចសម្ភាសន៍នោះ Dave គាត់បានបង្ហើបថា គាត់អាចនឹងបោះទុនទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារអាមេរិក ដើម្បីបង្កើតក្រុម E-Sports មួយនៅក្នុងប្រទេស កម្ពុជា ហើយក្រុមរបស់គាត់អាចនឹងមានឈ្មោះថា Dave Army៕

Dave Leduc
Dave Leduc
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T