ហ្វេនភ្ញាក់ផ្អើលក្រោយឃើញ កន្លែងសម្រាករបស់ Minhyuk ក្រុម Monsta X មានរូបថតរបស់ Karina បិទនៅលើជញ្ជាំង

//s9.kh1.co/0d/0d0e719cbbbd29f31849b2c9146ecc46a7f70ffb.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២៤ ៨ព្រឹក · មួយឆ្នាំមុន

អ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញរូបភាពរបស់ Karina ជាមេក្រុម aespa នៅលើជញ្ជាំងក្នុងបន្ទប់សម្រាកសម្រាប់ទាហានរបស់ Minhyuk មកពីក្រុម Monsta X

កូរ៉េខាងត្បូង៖ អ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញរូបភាពរបស់ Karina ជាមេក្រុម aespa នៅលើជញ្ជាំងក្នុងបន្ទប់សម្រាកសម្រាប់ទាហានរបស់ Minhyuk មកពីក្រុម Monsta X ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Minhyuk 
Minhyuk 
 Karina 
 Karina 

Minhyuk កំពុងតែជាប់បំពេញកាតព្វកិច្ចចូលបម្រើយោធា តែយ៉ាងណាមិញ រូបភាពមួយបានបែកធ្លាយពីកន្លែងសម្រាករបស់តារាចម្រៀងប្រុសរូបនេះ ដោយរូបភាពនោះថតនៅកន្លែងសម្រាករួមរបស់នាយទាហាន ដោយមានគ្រែសម្រាប់ម្នាក់ៗនិងធ្នើសម្រាប់ដាក់របស់របរផងដែរ។

Minhyuk 
Minhyuk 

ដោយឡែកគេប្រទះឃើញថានៅលើធ្នើដាក់របស់របររបស់ Minhyuk មានបិទរូបថតរបស់តារាចម្រៀងស្រី Karina នៅលើនោះ ជារូបថតនាងពាក់អាវ Adidas ពណ៌ប្រផេះនិងទម្លាក់សក់ខ្មៅយ៉ាងស្រស់ស្អាត ធ្វើឲ្យមានការវែកញែកថា Minhyuk យករូបថត Karina មកបិទក្នុងចេតនាបែបណា ប៉ុន្តែវាមិនមែនជារឿងប្លែកទេព្រោះបុរសដែលចូលបម្រើទាហានខ្លះក៏យករូបតារាស្រីមកបិទ ដើម្បីលើកទឹកចិត្តខ្លួនឯង។

Minhyuk 
Minhyuk 

គួរបញ្ជាក់ផងដែរថា Karina បានប្រកាសមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងប្រុស Lee Jae Wook រួចមកហើយ៕  

កន្លែងសម្រាករបស់ Minhyuk
កន្លែងសម្រាករបស់ Minhyuk
កន្លែងសម្រាករបស់ Minhyuk
កន្លែងសម្រាករបស់ Minhyuk
Karina 
Karina 

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T