ខាងថៃអត់មក ជាឱកាសហុចឱ្យលន បញ្ញា និង ឡៅ ចិត្រា ជួបគ្នាជាប្រវត្តិសាស្ត្រដណ្តើមខ្សែក្រវាត់តម្លៃរាប់លានរៀល

//s9.kh1.co/21/211479555c60952d002553874bf5048e535a531e.jpg
កីទ្បា

 ៣០-មីនា-២០២៤ ១០ព្រឹក · មួយខែមុន

ខាងថៃអត់មក ជាឱកាសហុចឱ្យលន បញ្ញា និង ឡៅ ចិត្រា ជួបគ្នាជាប្រវត្តិសាស្ត្រដណ្តើមខ្សែក្រវាត់តម្លៃរាប់លានរៀល

កម្ពុជា៖ ជារឿងនឹកស្មានមិនដល់ ដែលលទ្ធផលចុងក្រោយអ្នកប្រដាល់ជើងខ្លាំងលំដាប់ A របស់កម្ពុជាទាំង ២ ត្រូវជួបគ្នា គឺលន បញ្ញា ត្រូវប៉ះជាមួយ ឡៅ ចិត្រា ដើម្បីដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌនៅសង្វៀន ទ.ទ.ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លន បញ្ញា និង ឡៅ ចិត្រា
លន បញ្ញា និង ឡៅ ចិត្រា

ជាការពិតណាស់ សមាសភាពគូប្រកួតដំបូង គឺលន បញ្ញា ត្រូវជួបគ្នាជាមួយជើងខ្លាំង ថៃ ផេតដាំ ចំណែកឡៅ ចិត្រា ត្រូវជួបគ្នាជាមួយ ឈូចារើន ប៉ុន្តែចុងក្រោយជំនួបនេះត្រូវបានរំសាយទៅវិញ ដោយសារតែ សៀបូត ដែលជាម្ចាស់ក្លិប ផេតយិនឌី បានលុបចោលការហោះមកប្រកួតនៅកម្ពុជា ដោយសារតែអ្នកគាំទ្រខាងថៃរិះគន់ខ្លាំងពេក។

យ៉ាងណាមិញ ដោយសារតែពេលវេលាប្រថុចញ៉ុចពេក ទើបចុងក្រោយខាង ទ.ទ.ក បានសម្រេចផ្គូរផ្គងរៀបចំដាក់ឱ្យលន បញ្ញា និងឡៅ ចិត្រា ជួបគ្នាវិញ ហើយជំនួបនេះគឺកាន់កាន់តែធំជាងមុនទៅទៀត ដោយការប្រកួតនេះជាការប្រកួតដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ ៦០ លានរៀលឯណោះ។

គួរបញ្ជាក់ថា ប្រាក់រង្វាន់ ៦០ លានរៀលនេះ អ្នកឈ្នះនឹងទទួលបាន ៤០ លានរៀលពីលើតម្លៃខ្លួន ចំណែកអ្នកបរាជ័យនឹងបាន ២០ លានរៀលពីលើតម្លៃខ្លួន៕

លន បញ្ញា និង ឡៅ ចិត្រា
លន បញ្ញា និង ឡៅ ចិត្រា
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T