ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី១ មេសា ឆ្នាំ២០២៤

//s9.kh1.co/fd/fdbdfabcd2482c0e2a6014226bdc71390a91a766.jpg
Khmerhome

 ២៩-មីនា-២០២៤ ១០ព្រឹក · មួយខែមុន

ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=488,q=100/df/dfc9a3212b2827f7e97f680ab78b6434b04cf36a.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

បច្ចុប្បន្ន ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ នេះ សម្រេចបានស្ទើរតែទាំងស្រុងទៅហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ បើការបញ្ជាក់ រដ្ឋបាលរាជធានីភ្នំពេញ។

ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរ បានមួយកម្រិត ត្រង់ចំណុចប្រសព្វមហាវិថីទាំង៣ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាត ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ តទៅ។

គួររម្លឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T