ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg
កីទ្បា

 ២៨-មីនា-២០២៤ ៥ល្ងាច · មួយខែមុន

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

កម្ពុជា៖ ថ្មីៗនេះអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរហាក់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីដឹងតម្លៃខ្លួនពិតប្រាកដរបស់អ្នកប្រដាល់ជើងខ្លាំងថៃ ផេតដាំ និង ឈូចារើន ក្នុងការមកប្រកួតនៅទឹកដីនៃប្រទេស កម្ពុជា ក្នុងកម្មវិធីដ៏ធំមួយ ដែលរៀងចំឡើងដោយស្ថានីយ៍ទូរទស្សន៍ ទ.ទ.ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផេតដាំ
ផេតដាំ
ឈូចារើន
ឈូចារើន

ជាការពិតណាស់ នៅចុងខែនេះ ពោលគឺនៅថ្ងៃទី ៣០ និង ៣១ ខែ មីនា ផេតដាំ និង ឈូចារើន នឹងឆ្លងដែនមកលេងនៅទឹកដីកម្ពុជាលើកដំបូងនៅក្នុងអាជីពរបស់ពួកគេ ដោយអតីតម្ចាស់ខ្សែក្រវាត់ ONE Championship ផេតដាំ នឹងត្រូវជួបគ្នាជាមួយ លន បញ្ញា រីឯឈូចារើន នឹងត្រូវជួបគ្នាជាមួយនឹង ឡៅ ចិត្រា។

យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែ មីនា ម្សិលមិញនេះ លោកសៀបូត ដែលត្រូវបានគេស្គាល់ថាជាលំដាប់សេដ្ឋីថៃមួយរូប និងជាម្ចាស់ក្លិប ផេតយិនឌី ផងនោះ លោកបានទម្លាយពីតម្លៃខ្លួនរបស់ ផេត ដាំ និងឈូ ចារើន ក្នុងការមកប្រកួតនៅក្នុងប្រទេសកម្ពុជា ហើយបើតាមការអះអាងរបស់លោកបានឱ្យដឹងថា អ្នកប្រដាល់ថៃទាំង ២ គឺទទួលបានតម្លៃខ្លួនសរុបចូលគ្នា គឺរហូតដល់ទៅ ១ លានបាតឯណោះ ដែលស្មើហ្នឹង ២៧,៥០០ ដុល្លារអាមេរិក ដោយក្នុងមួយនាក់ទទួលបាន ៥ សែនបាត ដែលស្មើហ្នឹង (១៣,៧០០ ដុល្លារអាមេរិក)។

លោកសៀបូត និងផេតដាំ
លោកសៀបូត និងផេតដាំ

តាមរយៈតម្លៃនេះយើងប្រាកដណាស់ថា គឺជាតម្លៃខ្លួនដ៏ថ្លៃកប់ពពកមួយសម្រាប់ប្រទេសកម្ពុជា ហើយក្នុងនោះក៏មានជាការចោទជាសំណួរផងដែរ ចំពោះតម្លៃខ្លួនរបស់អ្នកទាំងពីរក្នុងការប្រកួតនៅស្រុកថៃវិញ ថាតើមួយប្រកួតពួកគេទទួលបានប៉ុន្មាន?

យោងតាមការបង្ហើបរបស់អ្នកប្រដាល់កម្ពុជា សុខ ធី ហៅកាកា ដែលធ្លាប់មានបទពិសោធន៍ប្រកួតជោគជាំនៅសង្វៀនប្រទេស ថៃ រូបគេបានទម្លាយនៅក្នុងកិច្ចសម្ភាន៍ជាមួយលោក រ៉ែនដូ Kun Khmer Fighter ថា ផេតដាំ នៅស្រុកថៃគេប្រកួតអាចបានខ្ពស់បំផុត ១៥០,០០០ បាត ដែលស្មើហ្នឹង (៤,១០០ ដុល្លារអាមេរិក) ចំណែកឈូ ចារើន វិញអាចបានខ្ពស់បំផុត ២៥០,០០០ ដែលស្មើនឹងជាង ៦,៨០០ ដុល្លារអាមេរិក។

សុខ ធី
សុខ ធី

យ៉ាងណាក៏ដោយតាមរយៈតម្លៃខ្លួននេះ សុខ ធី ហាក់មិនមានគំនិតទុទិដ្ឋិនិយមអ្វីឡើយ ហើយផ្ទុយទៅវិញសុខ ធី យល់ឃើញថា នៅពេលដែលយើងចង់បានកីឡាករលំដាប់របស់គេមកវាយជាមួយកីឡាករខ្មែរបែបនេះ គឺយើងត្រូវហ៊ានចាយលុយធំបែបនេះហើយ ហើយមួយវិញទៀតកីឡាករគេ គឺជាជើងខ្លាំងនៅស្រុកថៃមួយរូប ដូច្នេះគេមានសិទ្ធដាក់តម្លៃខ្លួនតាមដែលគេចង់បាន ដូច្នេះបើទទួលយកបានយើងក៏ព្រមយកគេមក តែបើទទួលយកមិនបានគឺមានតែតាមហ្នឹង៕

ផុសស្ទើប្រកួត
ផុសស្ទើប្រកួត
ផុសស្ទើប្រកួត
ផុសស្ទើប្រកួត
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T