ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ២ខែដើមឆ្នាំ២០២៤ មានទឹកប្រាក់សរុបជិត ៣២៦លានដុល្លារ កើនជិត១០%

//s9.kh1.co/dd/dd33bf3eba55c477d4590bb66859f75d839f9d73.jpg
Khmerhome

 ២៧-មីនា-២០២៤ ១០ព្រឹក · មួយខែមុន

រយៈពេល ២ខែដើមឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មាន​ទឹកប្រាក់​សរុប ៣២៥,៦៥​លាន​ដុល្លារ កើន ៩,៣​% ​បើ​ធៀបនឹង​ឆ្នាំ​២០២៣ ដែលមានចំនួន ២៩៨,០៦​លាន​ដុល្លារ​។

https://s9.kh1.co/__image/w=640,h=360,q=100/68/6875071f5c79e3afa59b7b848ef43e49497a270f.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មាន​ទឹកប្រាក់​សរុប ៣២៥,៦៥​លាន​ដុល្លារ កើន ៩,៣​% ​បើ​ធៀបនឹង​ឆ្នាំ​២០២៣ ដែលមានចំនួន ២៩៨,០៦​លាន​ដុល្លារ​។ ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ក្នុង​ចំនួន​នេះ ​កម្ពុជា​នាំទៅ​ជប៉ុន ២៣៧,២២​លាន​ដុល្លារ កើន ១៥,៣% ខណៈ ​ទំនិញ​ជប៉ុន​នាំមក​កម្ពុជា ៨៨,៤៣​លាន​ដុល្លារ ថយចុះ ៤,៣%​។ បើតាមការបញ្ជាក់ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបន្តថា ផ្អែក​តាម​តួលេខ​ខាងលើ​ប្រទេស​ជប៉ុន ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​អន្តរជាតិ​ធំ​ទី៥ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន វៀតណាម អាមេរិក និង​ថៃ​។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឧត្តមភាព ១៤៨,៧៩លានដុល្លារ កើនពី ១១៣,២៤លានដុល្លារ ២ខែឆ្នាំ២០២៣។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន គឺមាន​សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​ក​សិ​ផល រីឯ ​ជប៉ុន​នាំចូល​មកវិញ​រួមមាន គ្រឿង​ម៉ាស៊ីន រថ​យន្ត គ្រឿង​អេឡិចត្រូនិក​។

បើតាម លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ភ្នំពេញប៉ុស្តិ៍បានស្រង់សំដី ថាបន្ទាប់ពី​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ធ្លាក់ចុះ​មួយរយៈ​ដោយសារ​ឥទ្ធិពល​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល នៅពេលនេះ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​បានចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ជា​បណ្តើរៗ ជាពិសេស​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​។

លោក បានបន្តថា បច្ចុប្បន្ន​ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ជប៉ុន​ដែល​ភាគច្រើន ជា​ផលិត​​ផល​វាយ​ន​ភណ្ឌ គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក និង​កសិកម្ម​។​ តាម​រយៈ​ការកើនឡើង​នៃ​កម្លាំងផលិតកម្ម និង​គុណភាព​ផលិតផល​កម្ពុជា យើង​រំពឹង​ការនាំ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន​នឹងមាន​ចំនួន​ច្រើន​បន្ថែមទៀត​។

កន្លងមក​ផ្នែក​ឯកជន​នៅ​កម្ពុជា​ដែល​តំណាង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ​(CCC)​ ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​តំបន់​សេន​ដាយ ប្រទេស​ជប៉ុន ដើម្បី​ធ្វើជា​កន្លែង​សម្រាប់​ផ្តល់ និង​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​បង្កើន​ភាព​ទាក់ទាញ​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។ ជាការបន្ថែម ​លោក លឹម ហេង ដោយរំពឹងថា ​អាច​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យចូល​វិ​និ​យោគ​នៅ​កម្ពុជា​កាន់តែច្រើន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T