មិនមែនសៃយុគ ឬ Bravo ទេ តែជាការប្រកួតទល់នឹងកីឡាករលំដាប់រូបនេះ ដែលធឿន ធារ៉ាចាំមិនអាចបំភ្លេចបាននៅក្នុងអាជីព

//s9.kh1.co/6b/6bd47c3ab779db02fc1b9881c09799e8969410a3.jpg
កីទ្បា

 ២១-មីនា-២០២៤ ៤ល្ងាច · មួយខែមុន

មិនមែនសៃយុគ ឬ Bravo ទេ តែជាការប្រកួតទល់នឹងកីឡាករលំដាប់រូបនេះ ដែលធឿន ធារ៉ាចាំមិនអាចបំភ្លេចបាននៅក្នុងអាជីព

កម្ពុជា៖ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជារហស្សនាមអ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា បានទម្លាយថាការប្រកួតទល់នឹងអ្នកប្រដាល់ ថៃ ម៉ាណាវថង គឺជាការប្រកួតដែលខ្លួនចងចាំមិនអាចបំភ្លេចបាននៅក្នុងអាជីព, នេះបើតាមការលើកឡើងរបស់គាត់ផ្ទាល់នៅក្នុងកម្មវិធី ជីវិត និងកីឡា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធឿន ធារ៉ា
ធឿន ធារ៉ា

ជាការពិតណាស់ ធឿន ធារ៉ា បច្ចុប្បន្នគឺត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ដ៏កំពូលម្នាក់ប្រចាំប្រទេសកម្ពុជា ហើយគាត់ធ្លាប់បានឆ្លងកាត់ការប្រកួតជាច្រើនសឹងតែរាប់ភ្លេចជាមួយកីឡាករខ្លាំងៗជាច្រើនទៀតមកពីបណ្តាប្រទេសផ្សេងៗ ប៉ុន្តែជារួមមានតែការប្រកួតទល់នឹងអ្នកប្រដាល់ថៃ ម៉ាណាវថង ប៉ុណ្ណោះ ដែលធ្វើឱ្យចងចាំមិនភ្លេចនោះទេនៅក្នុងអាជីព។

រម្លឹកថា ការប្រកួតនោះគឺជាការប្រកួតកាលពី ៤ ឆ្នាំមុននៅក្នុងឆ្នាំ ២០២០ ដែលធ្វើឡើងនៅសង្វៀន CNC ហើយជាលទ្ធផល ធារ៉ា កូនសិស្សរបស់លោកគ្រូអេ ភូថង បានចាញ់ ម៉ាណាវថង ដោយលោកអាជ្ញាកណ្តាលបញ្ឈប់នៅក្នុងទឹកទី ៣ ដោយសារតែ ធារ៉ា បាក់ក្តោងច្រមុះ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖

វីដេអូហាយឡាយការប្រកួត
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T