ក្លិបប្រដាល់ KKIF កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំង ដ្បិតពួកគេមកក្រោយគេមែន តែបានរៀបចំរចនាសម្ព័ន្ធត្រូវតាមស្តង់ដារយ៉ាងល្អបែបនេះ

//s9.kh1.co/2e/2e2c7a9743a420a0c8e395c4854b7fd3f4b3ddca.jpg
កីទ្បា

 ២១-មីនា-២០២៤ ១ល្ងាច · មួយខែមុន

ក្លិបប្រដាល់ KKIF កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំង ដ្បិតពួកគេមកក្រោយគេមែន តែបានរៀបចំរចនាសម្ព័ន្ធត្រូវតាមស្តង់ដារយ៉ាងល្អបែបនេះ

កម្ពុជា៖ ក្លិបប្រដាល់គុនខ្មែរអន្តរជាតិ ឬហៅកាត់ថា KKIF កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកនិយមគាំទ្រវិស័យកីឡាករប្រដាល់គុនខ្មែរនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានរៀបចំហេដ្ឋានរចនាសម្ព័ន្ធក្លិបបានយ៉ាងល្អ ដ្បិតក្លិបប្រដាល់វ័យក្មេងមួយនេះទើបតែបង្កើតឡើងក្នុងរយៈពេលខ្លីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិប KKIF
ក្លិប KKIF

ជាការពិតណាស់ ក្លិប KKIF ដែលមានម្ចាស់ក្លិបជាលោកឧកញ៉ាស្រីចាន់ ថន គឺទើបតែបង្កើតឡើងនៅក្នុងឆ្នាំ ២០២៣ ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះពួកគេកំពុងតែអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ហើយបច្ចុប្បន្នយើងអាចនិយាយបានថា មានតែក្លិបដែលមានមូលដ្ឋាននៅត្រើយខាងកើតជ្រោយចង្វារមួយនេះប៉ុណ្ណោះ ដែលមានហេដ្ឋានរចនាសម្ព័ន្ធក្លិបល្អត្រូវតាមស្តង់ដាអន្តរជាតិ។

លោកឧកញ៉ាស្រីចាន់ ថន
លោកឧកញ៉ាស្រីចាន់ ថន

តើមានចំណុចណាខ្លះ ដែលយើងអាចសន្មតថា KKIF ជាក្លិបដែលមានហេដ្ឋារចនាសម្ព័ន្ធល្អត្រឹមត្រូវតាមស្តង់ដា?

បើយើងមើលតាមស្ថានភាពជាក់ស្តែង បច្ចុប្បន្នក្លិប KKIF គឺបានរៀបហេដ្ឋារចនាសម្ព័ន្ធតាមលំដាប់នីមួយៗសឹងតែគ្រប់ជ្រុងជ្រោយទៅហើយ ក្នុងនោះពួកគេមានម្ចាស់ក្លិបជាលោកឧកញ៉ាស្រី ចាន់ថន ហើយក្រៅពីនោះពួកគេមានតាំងពី អ្នកគ្រប់គ្រង, គ្រូបង្វឹក, គ្រូជំនួយ, ទីតាំងក្លិប, សម្ភារៈហ្វឹកហាត់ និង កន្លែងស្នាក់នៅ អាហារ, មានការរៀបចំការប្រកួតលក្ខណៈធំ-តូច ដូចជាការប្រកួតថ្នាលជាដើម, ធ្លាប់មានការដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស តួយ៉ាងឈឿង ល្វៃ ទើបតែឈ្នះខ្សែក្រវាត់ I-1 World Championships ថ្មីៗនេះ  ហើយជំហ៊ានបន្ត ឮថាពួកគេគ្រោងនឹងរៀបចំការប្រកួតក្រៅប្រទេសទៀតផង។

យោងតាមលក្ខណៈទាំងអស់នេះ យើងអាចសន្មតថានេះគឺជាការចូលរួមអភិវឌ្ឍន៍គុនខ្មែររបស់យើងបានយ៉ាងល្អ ដូច្នេះយើងសង្ឃឹមថានាពេលអនាគត គ្រប់ក្លិបប្រដាល់នៅក្នុងប្រទេសកម្ពុជាទាំងអស់នឹងអាចមានធនធានគ្រប់គ្រាន់ ហើយអាចមានលទ្ធភាពអភិវឌ្ឍន៍ក្លិបបានល្អបែបនេះ ដើម្បីឱ្យវិស័យកីឡាប្រដាល់គុនខ្មែរយើង កាន់តែឆ្ពោះទៅមុខជាបន្តទៀត៕

ការប្រកួតថ្នាល
ការប្រកួតថ្នាល
ការប្រកួតខ្សែក្រវាត់
ការប្រកួតខ្សែក្រវាត់
ឈឿង ល្វៃក្នុងនាមជាកីឡាករ KKIF ទៅប្រកួតនៅហុងកុង
ឈឿង ល្វៃក្នុងនាមជាកីឡាករ KKIF ទៅប្រកួតនៅហុងកុង
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T