បើកើតឡើងមែនអស្ចារ្យណាស់! មានតម្រុយថាមេស្ថាប័ន I-1 អាចនឹងពិចារណារៀបចំកម្មវិធី I-1 គុនខ្មែរ បើកីឡាករយើងធ្វើរឿងនេះបាន

//s9.kh1.co/93/93bd2377fceeb02c84102ce84e91cdbfca951db7.jpg
កីទ្បា

 ២១-មីនា-២០២៤ ១០ព្រឹក · មួយខែមុន

មានតម្រុយថាមេស្ថាប័ន I-1 អាចនឹងពិចារណារៀបចំកម្មវិធី I-1 គុនខ្មែរ បើកីឡាករយើងធ្វើរឿងនេះបាន

បរទេស៖ ប្រូម៉ូទ័រ លោកសំណព្វ ដែលជាអ្នកនាំឈឿង ល្វៃទៅប្រកួតនៅហុងកុងដណ្តើមបានខ្សែក្រវាត់ I-1 World Championships កាលពីពេលថ្មីៗនេះបានទម្លាយថា ខាងស្ថាប័ន I-1 អាចនឹងពិចារណារៀបចំកម្មវិធី I-1 Kun Khmer នាពេលអនាគត ប្រសិនបើក្នុងពេលខាងមុខមានកីឡាករគុនខ្មែរយើងអាចធ្វើបានល្អ នៅពេលមានឱកាសបានចេញទៅប្រកួតនៅទីនោះម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ កាលពីថ្ងៃទី ១២ ខែ មីនា កន្លងទៅ កីឡាកររបស់ក្លិប KKIF នាគខ្មៅឈឿង ល្វៃ បានដណ្តើមបានខ្សែក្រវាត់ពិភពលោក I-1 World Championship នៅទឹកដី ហុងកុង ដែលរៀបចំឡើងដោយខាង Muay Thai បន្ទាប់ពីរូបគេយកឈ្នះលើកីឡាករ អាល្លឺម៉ង់ Elysee Kochiese នៅវគ្គផ្តាច់ព្រ័ត្រ។

រូបភាព
រូបភាព
រូបភាព
រូបភាព

យ៉ាងណាមិញ ថ្មីៗនេះនៅក្នុងកច្ចសម្ភាសន៍មួយជាមួយកម្មវិធី Haha talk show លោកសំណព្វបានបង្ហើបតម្រុយថា នៅខែ មិថុនា ខាងមុខ កម្មវិធី I-1 នឹងរៀបចំការប្រកួតជាថ្មីម្តងទៀត ហើយឥឡូវនេះលោកកំពុងធ្វើការជាមួយខាងគេ ដើម្បីនាំយកកីឡាករខ្មែរយើងទៅចូលរួមប្រកួតនៅក្នុងកម្មវិធីនោះបន្តទៀតផងដែរ។

ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍បំផុត តាមរយៈប្រសាសន៍របស់លោកសំណព្វ គឺលោកបានអះអាងថា ខាង I-1 អាចនឹងរៀបចំការប្រកួតលក្ខណៈគុនខ្មែរ ឬ I-1 Kun Khmer វិញម្តងនាពេលអនាគត ប្រសិនបើការប្រកួតបន្តបន្ទាប់ទៀតកីឡាករខ្មែរយើងធ្វើបានល្អ៕

រូបភាព
រូបភាព

សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T