កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុស កែវ វាសនា បានបង្ហោះវីដេអូ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយក្នុងនោះផងដែរ ធ្វើឲ្យហ្វេនៗជាច្រើនមានការ លាត់មាត់សរសើរ ទៅនឹងជីវិត ហាយសូរ អភិជនរបស់តារាប្រុសរូបនេះ គ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងវីដេអូនោះ លោកបានបង្ហាញរបស់ដ៏មានតម្លៃមួយ គឺឡានស្ព័រទំនើបពណ៌ក្រហម ដោយបានបើកបរសាកល្បង ក្នុងបរិវេណទីធ្លាក្នុងផ្ទះវីឡា ដ៏ធំស្កឹមស្កៃរបស់លោក មើលទៅពិតជាមានក្តីសុខជាមួយនឹងទឹកមុខ ពោរពេញទៅដោយស្នាមញញឺម។
មុនដំបូង អ្នកគាំទ្រគិតថានោះជាឡានស៊េរីទំនើបថ្មី ដែលលោកទិញសម្រាប់ជិះខ្លួនឯង ក្រោយលោកបានបង្ហើបថា វាមានតម្លៃដល់ទៅ១លាន ប៉ុន្តែលោកក៏បានបកស្រាយចម្ងល់ថា ឡាននេះជាកូនឡានអាគុយធម្មតា ដែលលោកទិញឱ្យកូនប្រុសជាទីស្រលាញ់ទៅវិញទេ៕
សូមទស្សនាវីដេអូខាងក្រោម៖