វ័យ ៦១ឆ្នាំមែន តែតារាសម្ដែងហុងកុង Rosamund kwan នៅតែស្អាត​​​ខ្ញង់

//s9.kh1.co/fd/fda2279fda0c3c078da0b105b7d77bae69fa5ec4.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២៤ ៨ព្រឹក · ៥ ខែមុន

តារាសម្ដែងជើងចាស់ Rosamund Kwan បានទាញយកការចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញខ្លួននិងសម្រស់ ក្នុងវ័យ ៦១ឆ្នាំ។

ហុងកុង៖ ថ្មីៗនេះ តារាសម្ដែងជើងចាស់ Rosamund Kwan បានធ្វើឱ្យមានការចាប់អារម្មណ៍ នៅពេលដែលបានបង្ហោះវីដេអូជូនពរទស្សនិកជនរីករាយឆ្នាំថ្មី កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ដែលបានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ទៅលើសម្រស់ក្នុងវ័យ ៦១ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosamund Kwan
Rosamund Kwan

ក្នុងនោះដែរ តាមរយៈវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដើម្បីអបអរឆ្នាំថ្មី តារាសម្តែង Rosamund Kwan បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញខ្លួន ជាមួយនឹងឈុតអាវពណ៌ក្រហម បង្ហាញពីស្បែកដ៏ស្រទន់ និងរូបរាងស្អាតរបស់នាង។ ជាពិសេស តារាស្រីរូបនេះ ក៏បានណែនាំទស្សនិកជនដែលមានអាយុដូចគ្នាអំពីអាថ៌កំបាំង ក្នុងការជ្រើសរើសសំលៀកបំពាក់សមរម្យនៅពេលទៅប្រារព្ធពិធីចូលឆ្នាំថ្មី ទៀតផង។

Rosamund Kwan
Rosamund Kwan

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីវីដេអូនេះ ត្រូវបានចែករំលែកហើយនោះ ទស្សនិកជនជាច្រើន បានចាប់អារម្មណ៍លើរូបរាងរបស់ Rosamund Kwan និងបានបញ្ចេញមតិសរសើរនាងពីភាពស្រស់ស្អាតវ័យក្មេង រហូតធ្វើឲ្យពាក្យគន្លឹះពីរូបរាងរបស់ Rosamund Kwan ក្លាយជាប្រធានបទពេញនិយមនៅលើ Weibo និងបានទាក់ទាញអ្នកចូលមើលរាប់លាននាក់ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T