កម្សាន្ត៖ តារាសម្តែងស្រី Angelababy បានចូលរួមក្នុងព្រឹត្តិការណ៍មួយ បន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលជាង ៣ ខែ ដោយសារតែត្រូវបានហាមឃាត់មិនឱ្យមានការបង្ហាញនៅលើបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Angelababy បានបង្ហោះរូបថតដោយបាននិយាយថា នាងបានមកទីក្រុងឌូបៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ដែលនេះគឺជាសកម្មភាពដំបូងរបស់នាង ក្នុងឆ្នាំ ២០២៤ ចាប់តាំងពីត្រូវបានហាមឃាត់នៅចុងឆ្នាំ ២០២៣។ តារាស្រីរូបនេះបានសរសេរថា៖
ជាលើកដំបូងដែលបានមកទីក្រុងឌូបៃ ហើយស្នាក់នៅក្នុងរមណីយដ្ឋានដ៏ស្រស់ស្អាតបំផុត និងចូលរួមពិធីជប់លៀងដ៏អស្ចារ្យ។ រីករាយបុណ្យចូលឆ្នាំថ្មី។

មិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Angelababy ក៏បានបង្ហោះវីដេអូមួយ ជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសំណាងល្អក្នុងឆ្នាំថ្មី ដោយនៅក្នុងនោះ នាងបានស្លៀករ៉ូបពណ៌ផ្កាឈូក តុបតែងខ្លួនបែបស្រាលៗ ស្រស់ស្អាត ពោរពេញដោយមន្តស្នេហ៍ភ្លឺចែងចាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






