ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍មួយគូទៀតហើយ ដែលតែងតែត្រូវបានអ្នកគាំទ្រតាមដាន ពីទំនាក់ទំនងស្នេហា របស់តារាចម្រៀង លោក Golf Pitchaya និង មិត្តស្រីជនជាតិរុស្ស៊ី Annie ខណៈដែលមួយរយៈចុងក្រោយនេះ ហាក់ដូចជាមិនសូវបានឃើញ ពីពេលវេលាផ្អែមល្ហែមរបស់អ្នកទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្តែ កាលពីថ្មីៗនេះវិញ ស្រាប់តែមិត្តស្រីរបស់ Golf បានចេញមុខមកបង្ហាញពីដំណឹងដ៏ភ្ញាក់ផ្អើល និងបានបកស្រាយរឿងរ៉ាវនៃការបែកបាក់គ្នា ជាមួយ Golf តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏បានលើកឡើងពីការពិតថា គូស្នេហ៍មួយគូនេះ បានបែកគ្នាកាលពីឆ្នាំមុន ប៉ុន្តែខាងប្រុស មិនចង់ឲ្យប្រាប់ពីរឿងនេះទេ ប៉ុន្តែនាងមិនចង់ក្លាយជាមនុស្សល្ងង់ទៀតទេ ដូច្នេះ ខាងស្រីក៏បានចេញមកនិយាយអំពីបញ្ហានេះ ដោយខ្លួនឯង។

ជាមួយនឹងការបង្ហោះនេះ នាងបានសរសេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា៖
អ្នករាល់គ្នា ខ្ញុំចង់ចែករំលែករឿងផ្ទាល់ខ្លួនជាមួយអ្នករាល់គ្នា កាលពីមួយឆ្នាំមុន Golf និងខ្ញុំបានសម្រេចចិត្តចែកផ្លូវគ្នាហើយ។ ជាអកុសល គាត់មិនទាន់ត្រៀមខ្លួនក្នុងការប្រកាសជាសាធារណៈនៅឡើយទេ។ទោះបីជាដំណើរនេះនឹងមានការលំបាក ប៉ុន្តែខ្ញុំបានដឹងពីសារៈសំខាន់នៃការគោរពការពិត។ រួមទាំងកំណើនផ្ទាល់ខ្លួន អាកប្បកិរិយាមិនគោរពរបស់គាត់ និងការបដិសេធមិនទទួលស្គាល់ទំនាក់ទំនងរបស់យើងជាសាធារណៈ វាជាបញ្ហាដ៏ឈឺចាប់ណាស់ ហើយខ្ញុំមិនចង់ក្លាយជាមនុស្សល្ងង់ទៀតទេ។ខ្ញុំសូមអរគុណចំពោះការយោគយល់ និងការគាំទ្ររបស់អ្នក។ ខ្ញុំនឹងបន្តដើរទៅមុខ ដើម្បីដោះលែងការឈឺចាប់នេះ ហើយទទួលយកជំពូកថ្មីនេះ នៅក្នុងជីវិតរបស់ខ្ញុំដោយស្មោះត្រង់ចំពោះខ្លួនខ្ញុំ។
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖






