ស្វីតម៉្លេះ Lisa និង Frederic ត្រូវគេប្រទះឃើញនៅ អាមេរិក (មានវីដេអូ)

//s9.kh1.co/71/71572bea2fcc42e3d4577358583157ab6ead55cf.jpg
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២៤ ១ល្ងាច · ៦ ខែមុន

នាងបានធ្វើឲ្យអ្នកគាំទ្រកាន់តែជឿជាក់ថា នាងបានទាក់ទងគ្នាជាមួយ Frederic នៅពេលឃើញវីដេអូ ពួកគេស្ថិតនៅឯទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក

អាមេរិក៖ Lisa គឺជាតារាចម្រៀងដ៏ល្បីឈ្មោះ និងមានឥទ្ធិពលម្នាក់ ដោយនាងមិនត្រឹមតែពូកែខាងរាំយ៉ាងរស់រវើកទេ តែក៏ពូកែច្រៀងនិងធ្វើឲ្យអ្នកគាំទ្រ មានការស្ញើចសរសើរនឹងការសម្ដែងរបស់នាងផងដែរ ដោយកាលពីពេលថ្មីៗទៅនេះ Lisa បានចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីសប្បុរសធម៌ Le gala des pièces jaunes នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa
Lisa

តែបើងាកមកជីវិតផ្ទាល់ខ្លួនរបស់នាងវិញ ប្រាកដណាស់ថា អ្នកគាំទ្រមុខជាដឹងហើយថា មានពាក្យចចាមអារ៉ាមបានលេចឡើង ទាក់ទងនឹងទំនាក់ទំនងស្នេហារវាងនាងនិង លោក Frederic Arnault ជាកូនប្រុសរបស់លោក Bernard Arnault មហាសេដ្ឋីដ៏ស្ដុកស្ដម្ភ មានក្រុមហ៊ុនធំៗជាច្រើនក្ដោបក្ដាប់ក្នុងដៃ។

Lisa និង Frederic
Lisa និង Frederic

ឥឡូវនេះ នាងបានធ្វើឲ្យអ្នកគាំទ្រកាន់តែជឿជាក់ថា នាងបានទាក់ទងគ្នាជាមួយ Frederic នៅពេលឃើញវីដេអូ ពួកគេស្ថិតនៅឯទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ដោយ Lisa បានដើរជាមួយនឹងអ្នកនាង Gguyot ដែលជាបងថ្លៃរបស់ Frederic ទៀតផង។

Lisa និង Frederic
Lisa និង Frederic

បន្ទាប់មក គេបានឃើញ Frederic ដើរចេញជាមួយបងប្រុស Alexandre Arnault នៅទីកន្លែងតែមួយ មុនក្រោយគ្នាតែប៉ុន្មាននាទី ដែលបញ្ជាក់ថា ពួកគេបានមកដើរលេងជាមួយគ្នាពិតប្រាកដមែន។

Lisa នៅ Miami
Lisa នៅ Miami
Lisa និង Frederic នៅ Miami
Lisa និង Frederic នៅ Miami

ទោះបីមានភ័ស្តុតាងជាច្រើនបញ្ជាក់ថាពួកគេទាក់ទងគ្នាក្ដី ក៏ Lisa មិនដែលចេញមុខមកបញ្ជាក់ឬបដិសេធពីទំនាក់ទំនងរវាងនាងនិង Frederic នោះឡើយ៕  

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Frederic Arnault 
Frederic Arnault 
Frederic Arnault 
Frederic Arnault 
Frederic Arnault 
Frederic Arnault 
Lisa នៅ Miami
Lisa នៅ Miami
Lisa នៅ Miami
Lisa នៅ Miami

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T