ទុកជម្លោះមួយ​​ឡែកសិន ភរិយា David Beckham និងកូនប្រសាស្រី ថតរូបជុំគ្នាយ៉ាងរីករាយ

//s9.kh1.co/b0/b0b5248106845ec273febc0d2b6f809de7a0c071.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២៤ ៨ព្រឹក · ៦ ខែមុន

កាន់តែចាប់អារម្មណ៍ខ្លាំងឡើង ក្រោយពីបានឃើញ Victoria Beckham និងកូនប្រសាស្រី Nicola Peltz បានបង្ហាញទំនាក់ទំនងជាមួយគ្នា យ៉ាងស្និទ្ធស្នាល។

បរទេស៖ កាន់តែចាប់អារម្មណ៍ខ្លាំងឡើង ក្រោយពីបានឃើញ Victoria Beckham និងកូនប្រសាស្រី Nicola Peltz បានបង្ហាញទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ពួកគេភ្លាមៗ នៅឯការបញ្ចាំងភាពយន្តថ្មី នៅ Los Angeles កាលពីថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Victoria Beckham 
Victoria Beckham 

ថ្មីៗនេះ តារាស្រី Nicola Peltz បានចូលរួមការសម្ពោធរឿង «Lola» ជាមួយគ្រួសារ Beckham (លើកលែងតែឪពុក លោក David Beckham ដែលមិនមានវត្តមាន) និងមិត្តជិតស្និទ្ធ តារាចម្រៀងស្រី Selena Gomez ។

Victoria Beckham និង Nicola Peltz
Victoria Beckham និង Nicola Peltz

ក្នុងនោះដែរ តាមរយៈរូបភាពដែលបានបង្ហាញឡើង Nicola Peltz បានឈរថតរូបក្នុងឈុតពណ៌សទាន់សម័យ និងបានបង្ហាញខ្លួនយ៉ាងស្និទ្ធស្នាលជាមួយម្តាយក្មេក ថែមទាំងកាន់ស្មា Victoria ធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្ត។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺ​សម្លៀក​បំពាក់​ដែល Nicola បានស្លៀកពាក់​ក្នុង​កម្មវិធី​នោះ​ គឺ​ជា​ម៉ូដ​ចុង​ក្រោយ​បំផុត​របស់ Victoria សម្រាប់​កូន​ប្រសា​ស្រី ទៀតផង។

Victoria Beckham និង Nicola Peltz
Victoria Beckham និង Nicola Peltz

យ៉ាងណាមិញ នេះហាក់ដូចជាមើលឃើញថា អ្នកទាំងពីរបានដោះស្រាយ «ជម្លោះ» ដ៏យូររបស់ពួកគេ ហើយក្រោយ​ពី​បាន​ផ្សះផ្សា​គ្នា​ភ្លាម ពួកគេ​បាន​ទុក​អតីតកាល​ចោល និងបានបង្ហាញ​កាយវិការ​យកចិត្ត​ទុកដាក់ និង​ស្រលាញ់​គ្នា​ ខណៈតាមរយៈរូបថតជាច្រើនសន្លឹកនេះ គេអាចមើលឃើញថា ពួកគេបានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ ពោរពេញដោយក្ដីសុខ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Victoria Beckham និង ស្វាមី
Victoria Beckham និង ស្វាមី
Victoria Beckham 
Victoria Beckham 
Victoria Beckham 
Victoria Beckham 
Victoria Beckham 
Victoria Beckham 
 Nicola Peltz
 Nicola Peltz
 Nicola Peltz
 Nicola Peltz
 Nicola Peltz
 Nicola Peltz
Nicola Peltz និងស្វាមី
Nicola Peltz និងស្វាមី
Victoria Beckham និង Nicola Peltz ព្រមទាំងកូនៗ
Victoria Beckham និង Nicola Peltz ព្រមទាំងកូនៗ
Victoria Beckham និង Nicola Peltz
Victoria Beckham និង Nicola Peltz
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T