កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តដែលចូលចិត្តតាមដាន ក្រុមចម្រៀងបុរស BTS ដ៏ល្បីល្បាញប្រាកដជាដឹងហើយថា សមាជិកដូចជា RM, Jimin, Taehyung និង Jungkook នឹងចូលបំពេញកាតព្វកិច្ចហ្វឹកហាត់ទាហាន នាខែធ្នូនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
RM ព្រមទាំង Taehyung នឹងចូលបម្រើនាថ្ងៃទី១១ខែធ្នូ ហើយ Jimin និង Jungkook នឹងចូលបម្រើនាថ្ងៃទី១២ខែធ្នូ។ បើនិយាយពី Jungkook វិញ មុនពេលចូលហាត់ទាហាននេះ រូបគេបានជួបជុំជាមួយមិត្តភក្តិជិតស្និទ្ធកើតឆ្នាំ៩៧ដូចគ្នាដូចជា Cha Eunwoo ដែលជារឿយៗគេតែងតែបានឃើញថា ពួកគេបានចេញដើរលេងជាមួយគ្នា និងមានទំនាក់ទំនងល្អណាស់។




ដោយឡែក Jungkook បាននិយាយនៅក្នុង Live របស់ Weverse ជជែកលេងជាមួយអ្នកគាំទ្រ និងបានបង្ហើបថា Eunwoo បានជូនកាដូមួយដ៏ពិសេសដល់គេ មុនពេលចូលហាត់ទាហាន គឺនាឡិកាដែលទាហានគេប្រើប្រាស់ អមជាមួយសំបុត្រជូនពរផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រមានការជ្រួតជ្រួបនឹងមិត្តភាពតារាប្រុសពីរនាក់នេះ៕

ប្រភព៖ koreaboo