មុខឡើងស្ដួចអស់ ​Nano ចុះទម្ងន់ខ្លាំង បង្ហាញខ្លួនលើកនេះ ចំណាំមិនចង់បាន

//s9.kh1.co/5f/5f1140fe446877f289ac8e99b9dd7be65a91dce2.png
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

អ្នកលេងបណ្ដាញសង្គមបានចាប់អារម្មណ៍លើ Kitty ជាខ្លាំង ដោយសារតែរូបរាងដ៏ស្គមស្គាំងរបស់នាង ដែលនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ។

ថៃ៖ ប្រិយមិត្តភាគច្រើន ដែលនិយមតាមដានរឿងភាគថៃ ច្បាស់ជាស្គាល់រឿង Girl from Nowhere ដែលសម្ដែងដោយ Kitty Chicha ជាតួអង្គ Nano ដែលតាមរយៈតួអង្គនេះ ធ្វើឲ្យនាងទទួលបានប្រជាប្រិយយ៉ាងឆាប់រហ័ស ល្បីល្បាញសុះសាយដល់ឆាកអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kitty Chicha
Kitty Chicha

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបានចាប់អារម្មណ៍លើ Kitty ជាខ្លាំង ដោយសារតែរូបរាងដ៏ស្គមស្គាំងរបស់នាង ដែលនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ មហោស្រពភាពយន្តអន្តរជាតិ StarS Asian StarS Gala នៅ Audrey Irmas Pavilion កាលពីថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2023 ក្នុងទីក្រុង Los Angeles រដ្ឋ California។

Kitty Chicha
Kitty Chicha

ជាពិសេស គេបានឃើញរូបរាងរបស់ Kitty ប្រែប្រួលខ្លាំង ដោយនាងមានសភាពចុះទម្ងន់ខ្លាំង​ រាងកាយសល់តែឆ្អឹង ទម្រង់មុខក៏ផត់ចេញឆ្អឹងថ្គាមច្បាស់ៗ ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង។ ដោយឡែក គេបានគិតថា ប្រហែលជាតារាស្រីរូបនេះ ស្គមដោយសារតែថតរឿងថ្មី ដែលសាច់រឿងតម្រូវឲ្យតួអង្គស្គមខ្លាំង ដូចករណី Mai Davika សម្រកទម្ងន់ដើម្បីសម្ដែងរឿងផងដែរ៕

ប្រភព៖ វចនា-Vachana

Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T