ភ្នំពេញ៖ ដំណឹងបន្ទាន់ ជួយស៊ែរឱ្យគាត់បានឃើញផង! ប៊ូសស្រ្តងចិត្តល្អ លើកទឹកចិត្តគូស្នេហ៍វ័យចំណាស់ ១លានរៀល ដែលតស៊ូកាន់កំប៉ុងប៊ូសស្រ្តងដោយក្ដីស្រលាញ់រហូត ៦ម៉ោង ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង សំណាបយោងដី ស្រីយោងប្រុស” កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៊ូសស្រ្តងជាក្រុមហ៊ុនធំទីមួយ បង្កើតមហាព្រឹត្តិការណ៍ដ៏មានអត្ថន័យខ្លាំងបំផុត លើកតម្កើងស្រ្តី និងឱ្យតម្លៃស្រ្តី ដោយធ្លុះបញ្ចាំងពីសកម្មភាពស្រ្តីខំតស៊ូអត់ធ្មត់ ជួយជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្តដល់បុរសឱ្យកាន់កំប៉ុងប៊ូសស្រ្តងកុំឱ្យធ្លាក់រហូតដល់ទីបំផុត ដូចសុភាសិតចាស់បុរាណលោកពោលថា សំណាបយោងដី ស្រីយោងប្រុស។

ជាក់ស្ដែងគូស្នេហ៍វ័យចំណាស់មួយគូនេះ តស៊ូកាន់កំប៉ុងពោរពេញដោយក្ដីស្រលាញ់ ទោះមិនបានជ័យលាភី ប៉ុន្តែពួកគាត់តស៊ូកាន់រហូតបាន ៦ម៉ោង ប៊ូសស្រ្តងចិត្តល្អ ផ្ដល់ប្រាក់លើកទឹកចិត្ត ១លានរៀល។
ប៊ូសស្រ្តង លើកតម្កើងស្រ្តី! ឱ្យតម្លៃស្រ្តី ញុំាប៊ូសស្រ្តង!

