ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២។ ពិធីបើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ ធ្វើនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ដោយមានអ្នកចូលរួមសរុបលើសពី ១៧០នាក់ ជាតំណាងមកពីដៃគូអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នអប់រំ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធសំខាន់ៗនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
របាយការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះតម្លាភាព ការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដែលនេះបង្ហាញថា Smart ពិតជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបដែលផ្តល់ជូននូវអត្ថប្រយោជន៍ដល់អតិថិជនលើសពីផលិតផល និងសេវាកម្ម។


របាយការណ៍នេះមានសារៈសំខាន់ចំពោះក្រុមហ៊ុន Smart ដោយសារតែ Smart ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេក្នុងប្រទេស ដែលបានសម្ភោធរបាយការណ៍និរន្តរភាពចាប់តាំងពីឆ្នាំ ២០១៤មកម៉្លេះ។
(footage of sustainability event)
ការចុះផ្សាយនូវរបាយការណ៍និរន្តរភាពនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានការទទួលស្គាល់ថា Smart ជាក្រុមហ៊ុនដែលទទួលបានពិន្ទុនៃការស្រឡាញ់ និងពេញចិត្ត (Net Promoter Score ឬ NPS) ខ្ពស់ជាងគេលើវិស័យទូរគមនាគមន៍នៅក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា។
(event)
របាយការណ៍បង្ហាញថាក្រុមហ៊ុន Smart អនុវត្តគោលការណ៍និរន្តរភាពរបស់ខ្លួនតាមលំនាំសសរស្តម្ភនៃក្រុមហ៊ុនវិនិយោគ Axiata Group។

(Sustainability report/Axiata and Smart logos/Graphics of each pillar in words)
សសរស្តម្ភទាំងនោះរួមមាន៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី ការបណ្ដុះបណ្ដាលធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងពិភពលោកនិងសង្គម។


(Sustainability report)
នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន Smart ក៏បានបង្ហាញអំពីការរួមចំណែកយ៉ាងសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ។
(footage of event)
ឧទាហរណ៍៖ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Smart បានបណ្តាក់ទុនសរុបចំនួន ២៥៥ លានដុល្លារសហរដ្ឋអាមេរិក
(graphic of 255 million figure)
ខណៈពេលដែលរួមចំណែកចំនួន ១២១ លានដុល្លារដល់ផ្នែកហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសកម្ពុជាផងដែរ។
(graphic of 121 million figure)
ការវិនិយោគនេះជួយក្នុងការជំរុញការផ្ដល់សេវា 4G ឲ្យកាន់តែល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
(stock footage of provincial facilities/infrastructure)
លើសពីនេះ ក្រុមហ៊ុន Smart បានបែងចែក ២% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនទៅឱ្យមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (USOF) ដើម្បីកាត់បន្ថយគម្លាតឌីជីថល
(library footage of recent digital event)
ខណៈដែល ១% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំត្រូវបានផ្ដល់ទៅដល់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងពត៌មាន (CBRDF) ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
(library footage of scholarship event)
And insert Interview footage from ប្រាក់ សម្បត្តិ អ្នកទទួលផលពីគម្រោង BEEP របស់ក្រុមហ៊ុន Smart
ដើម្បីធានាឲ្យបានថាគ្រប់គ្នាអាចទទួលបាននូវអ៊ិនធីណិតក្នុងការប្រើប្រាស់ ក្រុមហ៊ុន Smart បានណែនាំនូវទូរស័ព្ទស្មាតហ្វូនកម្រិតដំបូងSmart Nano II ដែលមានតម្លៃក្រោម ១០០ ដុល្លារ។
(phones)
នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានសម្តែងការពេញចិត្តចំពោះសមិទ្ធិផលប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន Smart ដោយលោកបានលើកឡើងថា “យើងមានមោទនភាពក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកនិរន្តរភាព ហើយយើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការឈានទៅមុខបន្ថែមទៀត។ ប្រតិបត្តិការរបស់ពួកយើងធ្វើឡើងប្រកបទៅដោយតម្លាភាព ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងអ្នកពាក់ព័ន្ធ ព្រមទាំងមានការចូលរួមយ៉ាងសកម្មក្នុងការកសាងមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថល។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Smart មានបុគ្គលិកសរុបចំនួន ១.០៧៧ នាក់ ក្នុងនោះ ១.០៥៥ នាក់ជាជនជាតិខ្មែរ។
((footage of Smart staff)
ហើយ ៣៦% នៃអ្នកដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនស្មាតគឺជាស្ត្រី។
(footage of Smart Staff interview, មិត្ត សូរិយា ប្រធានផ្នែកទំនាក់ទំនង និងវប្បធម៌ ក្រុមហ៊ុន Smart)
គួរកត់សម្គាល់ថា ក្រុមហ៊ុន Smart បានផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជាសរុបចំនួន ៥៤.០៧៩ នាក់។
(map of Cambodia)
ក្រុមហ៊ុន Smart ក៏ប្តេជ្ញាចិត្តចូលរូមចំណែកក្នុងកិច្ចការងារទំនួលខុសត្រូវសង្គម។
(suppliers)
អ្នកផ្គត់ផ្គង់ចំនួន ៣៣៧ បានចុះហត្ថលេខាលើគោលការណ៍ក្រមសីលធម៌របស់អ្នកផ្គត់ផ្គង់ ដោយប្តេជ្ញាចំពោះការអនុលោមតាមគោលការណ៍ការពារបរិស្ថាន និងការអនុវត្តប្រកបដោយក្រមសីលធម៌ និងវិធានការប្រឆាំងនឹងអំពើពុករលួយ។
(footage of suppliers/footage of agreement)
កាលពីឆ្នាំមុនក្រុមហ៊ុន Smart ក៏បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅក្នុងប្រទេស ដែលទទួលបានវិញ្ញាបនបត្រ ISO នៃការគ្រប់គ្រងសន្តិសុខព័ត៌មាន ដែលធានានូវឯកជនភាព និងសុវត្ថិភាពរបស់អតិថិជននៅក្នុងយុគសម័យឌីជីថលផងដែរ។
(ISO logo)
ធ្វើដូច្នេះ ក្រុមហ៊ុន Smart កំពុងធានាភាពឯកជនភាព និងសុវត្ថិភាពរបស់អតិថិជនត្រូវបានការពារ។
(staff/footage of ISO label)
ក្រុមហ៊ុន Smart ក៏កំពុងនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សា និងការពារបរិស្ថានផងដែរ។
(library footage of recent environmental CSR event)
ដើម្បីម្រេចឲ្យបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច (net-zero) នៅឆ្នាំ ២០៥០ ក្រុមហ៊ុន Smart បានបំពាក់នូវប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡាចំនួន ២៤២ នៅតាមអង់តែនដែលជាទីតាំងរបស់ក្រុមហ៊ុន Smart ដែលអង់តែនរបស់ក្រុមហ៊ុន Smart ដែលសរុបអង់តែន ចំនួន ១.០៨០ត្រូវបានបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យគិតត្រឹមឆ្នាំ២០២២។
(solar panels)
ការប្រើប្រាស់ប្រេងឥន្ធនៈក៏បានថយចុះជាមធ្យមប្រចាំខែ ពី ៣១០ លីត្រក្នុងឆ្នាំ ២០២១ មកនៅត្រឹម ២៥៤ លីត្រក្នុងឆ្នាំ ២០២២។
(Smart vehicle)
ជាផ្នែកមួយនៃការអភិវឌ្ឍ បរិស្ថាន និងសង្គម ក្រុមហ៊ុន Smart ក៏បានវិនិយោគជាង 650,000 ដុល្លារអាមេរិកផងដែរលើការងារសង្គម ដូចខាងក្រោម៖
Graphic showing following words –
- education,
- environmental protection,
- technology innovation,
- entrepreneurial ventures,
- digital literacy programs
- and community development initiatives for initiatives
ដូច្នេះ ជាមួយនឹងការបើកសម្ភោធរបាយការណ៍និរន្តរភាពសម្រាប់ឆ្នាំ 2022 ក្រុមហ៊ុន Smart បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកំណត់ស្តង់ដារថ្មី ដោយផ្តល់អាទិភាពដល់តម្លាភាព ការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការផ្តល់គុណតម្លៃដល់ដៃគូពាក់ព័ន្ធនៅរាល់គ្របការងារដែលក្រុមហ៊ុនអនុវត្ត។
(event)
ក្រុមហ៊ុនកំពុងត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតប្រកបដោយចីរភាព និងវិបុលភាព ដើម្បីជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា។
(map/flag/anthem from event)



