កុមារកម្ពុជា ២នាក់បងប្អូន ធ្វើឱ្យទស្សនិកជន គណកម្មការ ចំហរមាត់ធ្លុង ព្រោះខួរក្បាលដ៏អច្ឆរិយ

//s9.kh1.co/37/37bfc19efa9a738fb7c7687ee4686b96d9d4227d.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២៣ ១២ល្ងាច · ២ ឆ្នាំមុន

កុមារាកម្ពុជា ២រូបជាកូនអ្នកខេត្តបាត់ដំបង បានធ្វើឱ្យសន្ធឹកស្នូរទះដៃយ៉ាងកងរំពងពេញស្ទូឌីយូហង្សមាស ក្នុងកម្មវិធីប្រឡងទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ ព្រោះតែសមត្ថភាពស្ទើរមិនគួរឱ្យជឿលើការចងចាំរបស់ពួកគេ។

ភ្នំពេញ៖ កុមារាកម្ពុជា ២រូបជាកូនអ្នកខេត្តបាត់ដំបង បានធ្វើឱ្យសន្ធឹកស្នូរទះដៃយ៉ាងកងរំពងពេញស្ទូឌីយូហង្សមាស ក្នុងកម្មវិធីប្រឡងទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ ព្រោះតែសមត្ថភាពស្ទើរមិនគួរឱ្យជឿលើការចងចាំរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

ក្មេងប្រុស ២រូប ជាបងប្អូនបង្កើតនឹងគ្នា បានកាន់ដៃគ្នាមកប្រកួតសមត្ថភាពក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ កាលពីសប្ដាហ៍ទី៣ កន្លងទៅ កំពុងតែធ្វើឱ្យទស្សនិកជនទូទាំងប្រទេសកម្ពុជា ផ្ទុះការសរសើរជាខ្លាំង។ ដោយនៅក្នុងនោះកុមរា ឌួង សុវណ្ណាវិរៈបុត្រ មានអាយុ ៥ ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតកុមារា   ឌួង សុវណ្ណារិទ្ធិ អាយុ ១៣ឆ្នាំ។ អ្នកទាំងពីមកបង្ហាញសមត្ថភាពពិសេសលើការចងចាំ និងទទួលបានយេស ៤ ពីគណៈកម្មការទាំង ៤រូបដូចគ្នា នាំយកនូវភាពជោគជ័យត្រឡប់ទៅផ្ទះវិញ។

https://s9.kh1.co/__image/w=650,h=366,q=100/04/0455a0007472057efca7595095053a37b7c0348d.jpg
រូបភាព
រូបភាព

កុមារា ឌួង សុវណ្ណវិរៈបុត្រ បានឡើងមកបង្ហាញសមត្ថភាពទៅលើការចងចាំ ទង់ជាតិ ឈ្មោះប្រទេស និងទីក្រុង ១៩០ ប្រទេសលើពិភពលោក ទាំងនិយាយមិនទាន់ច្បាស់ និងមិនទាន់ទាំងចូលរៀនផង ដោយក្មេងប្រុសគួរឱ្យស្រលាញ់រូបនេះប្រាប់ថា ឪពុកជាអ្នកបង្រៀន។ ដំបូងឡើយស្ទើរមិនគួរឱ្យជឿ និងគិតថា ប្រហែលជាប្អូនប្រុសនិយាយលេងទេមើលទៅ តែនៅពេលដែលពិធីករ លោក សុខ រ៉ាស៊ី កាន់រូបទង់ជាតិ និងមានសរសេរឈ្មោះប្រទេស ព្រមទាំងទីក្រុង មួយបាច់ធំ ហើយដកម្ដងមួយៗ មកសួរកុមាររូបនេះ ទើបធ្វើឱ្យម្នាក់ៗស្រឡាំងកាំងតែម្ដង។ កាន់តែភ្ញាក់ផ្អើល ៤៨ប្រទេស ក្នុងទ្វីបអាស៊ី វិរៈបុត្រ ចាំគ្មានសល់១ប្រទេស។

វិរៈបុត្រដែលមានអាយុត្រឹម ៥ឆ្នាំ ឆ្លើយមិនឱ្យទាក់មួយប្រទេសណាឡើយ រហូតដល់ គណៈកម្មការ ជា វិបុល មិនអស់ចិត្តឡើងទៅសួរដោយផ្ទាល់ ទីបំផុតក្មេងប្រុសកំពូល IQ រូបនេះនៅតែឆ្លើយយ៉ាងមានជំនឿចិត្ត និងត្រូវទាំងអស់ ទាំងឈ្មោះ ប្រទេស និងទីក្រុង ដោយគ្រាន់តែបង្ហាញរូបទង់ជាតិឱ្យគេឆ្លើយ។

រូបភាព
រូបភាព

មកដល់វគ្គរបស់កុមារា ឌួង សុវណ្ណារិទ្ធិ វិញកាន់តែធ្វើឱ្យគណៈកម្មការ និងទស្សនិកជនចំហមាត់ធ្លុង ស្ទើរមិនជឿនឹងភ្នែក ដោយក្មេងប្រុសរូបនេះ អាចចងចាំលេខ ៥០ខ្ទង់ ដោយចំណាយពេលមើល និងទន្ទេញតែ ២នាទីប៉ុណ្ណោះ។ លេខ ៥០ខ្ទង់ ត្រូវបានបង្ហាញលើផ្ទាំង LED ដោយ ជា វិបុល បានធ្វើការផ្ទៀងផ្ទាត់នាទី មិនឱ្យលើសសូម្បីមួយវិនាទី។ ចម្លើយរបស់ សុវណ្ណារិទ្ធិ ឆ្លើយគ្មានខុសមួយលេខពេលគណៈកម្មការ វិបុល សួរខ្ទង់ណា លេខប៉ុន្មាន។ រហូតដល់ឱ្យរាប់ពីជួរទី១ រហូតដល់ជួរទី ៥ គេឆ្លើយត្រូវ ៤៩លេខ ដោយខុស១លេខគត់ តែយ៉ាងណាមិញឆ្លើយលើកទី២ គឺគ្មានខុសសូម្បីមួយលេខ ក្នុងចំណោម ៥០ខ្ទង់។

រូបភាព
រូបភាព

ទាំងនេះសបញ្ជាក់ពីសមត្ថភាពអស្ចារ្យរបស់កូនខ្មែរ ដែលយើងធ្លាប់តែបានឃើញនៅបរទេស ពេលនេះក៏មាននៅកម្ពុជាយើងលើឆាកលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣។

កម្មវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ មានផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងតាមរយៈការ Live ផ្ទាល់លើទំព័រហ្វេសប៊ុកផេក Cambodia’s Got Talent  រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨យប់៕

វីដេអូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T