ស្ញប់ស្ញែងខ្លាំងណាស់! ក្រុមពិការសហការ សម្ដែងរបាំសហសម័យយ៉ាងអស្ចារ្យ រហូតបានប៊ូតុងមាស

//s9.kh1.co/64/64e09a69355d3d03b3c8e18d7bcfca0af604c9cc.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

លើសពីការបង្ហាញទេពកោសល្យ តែក្រុមជនពិការមួយក្រុម បានធ្វើឱ្យមនុស្សទូទាំងពិភពលោក កោតស្ញប់ស្ញែងជាខ្លាំង ចំពោះភាពតស៊ូ ភាពមោះមុត ជម្នះគ្រប់ឧបសគ្គ បើទោះបីជាកាយសម្បទារមិនគ្រប់លក្ខណៈដូចអ្នកដទៃ តែពួកគេមិនបោះបង់ខ្លួនឯង ព្រមទាំងអាចមានសមត្ថភាពពិសេសមកសម្ដែងលើវេទិកាលំដាប់ពិភពលោក Cambodia’s Got Talent រហូតទទួលបានប៊ូតុងមាសពី Judge ខាត់ សុឃីម។

ភ្នំពេញ៖ លើសពីការបង្ហាញទេពកោសល្យ តែក្រុមជនពិការមួយក្រុម បានធ្វើឱ្យមនុស្សទូទាំងពិភពលោក កោតស្ញប់ស្ញែងជាខ្លាំង ចំពោះភាពតស៊ូ ភាពមោះមុត ជម្នះគ្រប់ឧបសគ្គ បើទោះបីជាកាយសម្បទារមិនគ្រប់លក្ខណៈដូចអ្នកដទៃ តែពួកគេមិនបោះបង់ខ្លួនឯង ព្រមទាំងអាចមានសមត្ថភាពពិសេសមកសម្ដែងលើវេទិកាលំដាប់ពិភពលោក Cambodia’s Got Talent រហូតទទួលបានប៊ូតុងមាសពី Judge ខាត់ សុឃីម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្រុមពិការ EpicEncounter មានសមាជិក ៦ រូប បុរស ៣នាក់ និងស្ត្រី ៣ នាក់ មានខ្លះពិការជើង ខ្លះទៀតពិការថ្លង់ បានសហការគ្នាយ៉ាងល្អ សម្ដែងរបាំសហសម័យជនពិការ លើឆាក Cambodia’s Got Talent រដូវកាលទី៣ ធ្វើឱ្យគណៈកម្មការ និងទស្សនិកជនទស្សនាភ្លឹកតែម្ដង។ ពួកគេទាំង ៦ នាក់ បានបង្ហាញពីភាពរហ័ស រហួន ភាពក្លៀវក្លារ នៅលើឆាក ដោយមិនមានភ្លាំងភ្លាត់ ឬខុសបច្ចេកទេសណាមួយនោះទេ ជាមួយនឹងឧបករណ៍របស់ជនពិការ មានរទេះរុញ និងឈើច្រត់ជាដើម។ ចំណុចនេះហើយ ទើបធ្វើឱ្យគណៈកម្មការទាំង ៤ រូប កោតសរសើរជាខ្លាំង ដែលពួកគេបានសហការគ្នាយ៉ាងល្អ ទោះបីមានអ្នកដែលមិនអាចស្ដាប់បានក្នុងក្រុមក៏ដោយ។

រូបភាព
រូបភាព

ក្រោយចប់ការសម្ដែងក្រុមជនពិការខាងលើបានទទួលការកោតសរសើរជាខ្លាំងពីសំណាក់គណៈកម្មការទាំង ៤ រូប ជាពិសេសបានឆក់យកបេះដូងអ្នកនាង ខាត់ សុឃីម ឱ្យគោះប៊ូមាស ធ្វើឱ្យក្រុមពិការដ៏អស្ចារ្យមួយនេះ អាចឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំង នៅពេលដែលស្ដាប់មេក្រុមជនពិការរៀបរាប់ពីអត្ថន័យនៃការសម្ដែង។ ចំណុចមួយដែលធ្វើឱ្យគណៈកម្មការស្រីរូបនេះ ទ្រាំមិនគោះប៊ូតុងមិនបាននោះ គឺដោយសារ នេះមិនមែនគ្រាន់តែជាការបង្ហាញទេពកោសល្យប៉ុណ្ណោះទេ តែក្រុមពិការ EpicEncounter បានបង្ហាញជាគំរូមួយ ទៅដល់មនុស្សទូទាំងពិភពលោកថា «ប្រសិនបើអ្នកគិតថាជីវិតអ្នកលំបាក អស់សង្ឃឹម ចង់បោះបង់ ឬ អ្នកដែលមានបញ្ហាវិបត្តិផ្លូវចិត្ត ចង់គិតខ្លី សូមក្រឡេកមកមើលពួកគាត់ តើពួកគាត់តស៊ូប៉ុណ្ណាទាំងដែលមានរាងកាយមិនដូចមនុស្សដទៃតែនៅតែមានក្ដីសង្ឃឹម និងអាចមកបង្ហាញទៅកាន់ពិភពលោកថា ទោះបីពិការរាងកាយ តែពួកគេមិនពិការបេះដូងឡើយ»

រូបភាព
រូបភាព

យ៉ាងណាមិញទស្សនិកជនក៏ដូចជាគណៈកម្មការទាំង ៤ រូប នឹងរង់ចាំមើលថាតើ នៅវគ្គផ្ដាច់ព្រ័ត្រក្រុមពិការ EpicEncounter នឹងលើកយកទម្រង់អ្វីមកសម្ដែងបន្តទៀត ហើយថាអាចយកឈ្នះបេះដូងមហាជន ដើម្បីមានឱកាសលើកពានដែរឬទេ?

រូបភាព
រូបភាព

កម្មវិធី Cambodia’s Got Talent រដូវកាលទី៣ មានចាក់ផ្សាយរៀងរាល់ថ្ងៃសោរ៍ ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ហើយបងប្អូនទស្សនិកជនក៏អាចទស្សនាតាមរយៈការ Live នៅលើទំព័រហ្វេសប៊ុកផេក Cambodia’s Got Talent បានផងដែរ៕

រូបភាព
រូបភាព
វីដេអូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T