បរទេស៖ ថ្មីៗនេះ នៅក្នុងអំឡុងពេលសម្តែង កាលពីចុងសប្តាហ៍មុន នៅទីក្រុង Las Vegas តារាចម្រៀងស្រី Adele បានធ្វើឱ្យទស្សនិកជន មានភាពភ្ញាក់ផ្អើល នៅពេលដែល នាងបានហៅគូស្នេហ៍របស់ខ្លួន លោក Rich Paul ថា «ស្វាមី» ។
ជាពិសេស នៅក្នុងនោះដែរ នៅពេលដែលទទួលបានសំណើរសុំរៀបការពីទស្សនិកជនម្នាក់ Adele បានឆ្លើយតបដោយត្រង់ៗថា៖
អ្នកមិនអាចរៀបការជាមួយខ្ញុំបានទេ។ ខ្ញុំនិយាយត្រង់ៗ ហើយស្វាមីរបស់ខ្ញុំក៏នៅទីនេះដែរ។
ភ្លាមៗនោះ បន្ទាប់ពីវីដេអូនៃការឆ្លើយតបរវាង Adele និងទស្សនិកជនត្រូវបានបង្ហោះ អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល ខណៈដែលពួកគេបានជឿជាក់ថា នេះគឺជាការបញ្ជាក់របស់តារាចម្រៀងស្រីរូបនេះ អំពីស្ថានភាពអាពាហ៍ពិពាហ៍របស់ខ្លួន។ តែទោះជាយ៉ាងណា មហាជនមួយចំនួននៅតែគិតថា នេះគ្រាន់តែជាការលេងសើចរបស់នាង នៅពេលដែលឆ្លើយតបទៅកាន់ទស្សនិកជនតែប៉ុណ្ណោះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖




