នេះហើយជា សា--»ក.ស--»ព អេលាន ដែលរដ្ឋសភាមិកស៊ីកកូ ទើបបញ្ចេញជាសាធារណៈ

//s9.kh1.co/32/326118e194bbcc6097b7296f4c05b2abec36f762.jpg
សង្គម

 ១៤-កញ្ញា-២០២៣ ២ល្ងាច · ១៥ ថ្ងៃមុន

រដ្ឋសភា នៃប្រទេសមិចស៊ីកូ បានទម្លាយ សាកសពអេលាន ចំនួន ២ ដែលមានអាយុកាលដល់ទៅ ១០០០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ កាលពីថ្ងៃទី ១៤ ខែកញ្ញានេះ​ ត្រូវបានឲ្យដឹងថា រដ្ឋសភា នៃប្រទេសមិកស៊ិកកូ បានទម្លាយ សាកសពអេលាន ចំនួន ២ ដែលមានអាយុកាលដល់ទៅ ១០០០ឆ្នាំ ទៅកាន់សាធារណជន ដែលបានបង្កឲ្យមានការផ្ទុះចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែត។

តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលគេបានបន្តចែកចាយលើបណ្តាញសង្គម ទៅនឹងរូបភាពដែលបានផ្តិតយកចេញពី វីដេអូរបស់ រដ្ឋសភា នៃប្រទេសមិចស៊ីកូ មានរូបរាងចម្លែក ដែលមានភិនភាគមើលទៅ មានតែម្រាមដៃបី ហើយក៏គ្មានធ្មេញផងដែរ។

យ៉ាងណាមិញ តាមប្រភពដដែលបានបន្តទៀតថា គេបានសិក្សាសមាសភាពហ្សែន DNA របស់ពួកគេ ទោះជាយ៉ាងណា គេមិនទាន់ស្គាល់ ទៅនឹងផ្នែកណា​មួយ ដែលមាន ការវិវត្តន៍ នៅលើផែនដី របស់យើងឡើយនោះទេ៕

គេរំលឹកផងដែរថា សាកសពរបស់ពួកគេ ត្រូវបានរកឃើញនៅក្នុងទីក្រុង Cusco នៅក្នុងប្រទេសប៉េរូ ត្រូវបានដាក់បង្ហាញ នៅក្នុងប្រអប់កញ្ចក់ ដោយអ្នកជំនាញ UFO៕

ប្រភព៖ independent.co.uk

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T