ភ្នំពេញ៖ មួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រារប្ដូរប្រាក់ជារៀលធៀបនឹងដុល្លាអាមេរិកបានកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាមូលហេតុចម្បង គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីចូលរក្សានូវស្ថិរភាពអត្រាប្ដូរប្រាក់សម្រាប់ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ធានាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ខណៈដែលដុល្លារអាមេរិកបានកើតឡើងក្នុងទីផ្សារអន្តរជាតិ។
ដោយនៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់បន្ថែមទៀតថា ដុល្លារអាមេរិកជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្ដាល អាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឲ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។
ជាថ្មីម្ដងទៀត ធនាគារជាតិនៃ កម្ពុជាបន្តប្រកាន់យករបបអត្រាប្ដូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឲ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។

ប្រភព៖ ធនាគារជាតិ នៃកម្ពុជា
