ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រិយមិត្តនិយមតាមដានជីវិតឯកជនតារា ប្រាកដជាបានដឹងរួចមកហើយថា អ្នកនាង លី ម៉ារីណា ទើបតែបង្ហាញមុខគូស្នេហ៍ នៅក្នុងកម្មវិធីខួបកំណើត។ ពិតណាស់ ទោះបីទើបបង្ហាញមុខដៃគូថ្មី ប៉ុន្តែនាងនិងគូស្នេហ៍ហាក់ស្និទ្ធស្នាលនឹងគ្នាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត គេតែងឃើញអ្នកនាង លី ម៉ារីណា ដឹកដៃគូស្នេហ៍ខ្លួនចូលរួមកម្មវិធីផ្សេងៗជាញឹកញាប់តែម្ដង។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញតារារូបនេះកាន់តែទទួលបានក្ដីសុខខ្លាំងឡើង ខណៈមានគូស្នេហ៍ពូកែយល់ចិត្ត និងពូកែថ្នមដូច្នេះ។
មួយវិញទៀត ថ្មីៗនេះគេឃើញអ្នកនាង លី ម៉ារីណា បង្ហាញស្នាដៃធ្វើម្ហូបជូនគូស្នេហ៍ខ្លួន ដែលមើលទៅពិតជាមានក្ដីសុខ និងសុភមង្គលតែម្ដង។ ហើយក្រៅពីធ្វើមុខម្ហូប តារារូបនេះស្លៀតពោលពាក្យពីគន្លឹះនៃការរក្សាចំណងស្នេហាឲ្យបានយូរអង្វែងផងដែរ។ ដោយតារារូបនេះបាននិយាយថា៖ «ពេលដែលនៅជាមួយគ្នាត្រូវចេះធ្វើល្អនឹងគ្នា ហើយផ្តល់តម្លៃឲ្យគ្នាទើបរក្សាចំណងនៃសេចក្តីស្រលាញ់បានយូរអង្វែង មកចូលរួមអាហារពេលល្ងាចជាមួយខ្ញុំទេ»៕