ខាប់ដូចទឹកគ្រឿង កីឡាករ និងកីឡាការិនី នៃកីឡាវ៉ូវីណាម ៣រូប ទទួលបានប្រាក់រង្វាន់ ពេលស៊ីហ្គេម ក្នុងម្នាក់ បានរាប់ម៉ឺនដុល្លារ

//s9.kh1.co/3f/3f7e0191b67296ff45dd0f40f77a5ac9f813ba91.jpg
កីទ្បា

 ២៩-មិថុនា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

ខាប់ដូចទឹកគ្រឿង! កីឡាករ និងកីឡាការិនី នៃកីឡាវ៉ូវីណាម ៣រូប ទទួលបានប្រាក់រង្វាន់ កាលលេងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ក្នុងម្នាក់រាប់ម៉ឺនដុល្លារ។

កម្សាន្ដ៖ រយៈពេលនៃការប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមខែឧសភា ឆ្នាំ២០២៣ ឃើញថាអត្តពលិតរបស់កម្ពុជា គឺទទួលបានមេដាយច្រើនខ្លាំងមិនធម្មតា ទៅតាមប្រភេទនៃកីឡាទាំងអស់ ពិតជាគួរឲ្យស្ងើចសរសើរ និងមានមោទកភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ ព្យាយាម របស់អត្តពលិកកម្ពុជា ក្នុងការដណ្ដើមមេដាយ យកមកជូនជាតិមាតុភូមិផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ គឺជាថ្ងៃបើកប្រាក់រង្វាន់ សម្រាប់អត្តពលិកកម្ពុជាទាំងអស់​ ដែលឈ្មះមេដាយ ពេលប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ ជាមួយគ្នានេះដែល បើងាកមកកាន់ក្រុមជម្រើសជាតិកម្ពុជា ៣រូបនេះ ដែលឈ្នះមេដាយច្រើនគ្រឿង នៃប្រភេទកីឡាវ៉ូវីណាម រួមមានដូចជា៖ កីឡាការិនី ប៉ាល់ ឆរស្ម៉ី ឈ្នះមេដាយមាស ៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង​ ហើយថែមទាំងទទួលបានពានរង្វាន់ ជាកីឡាការិនីឆ្នើមទៀតផង គិតជាទឹកប្រាក់ (២០៦ ០០០ ០០០រៀល) ៥១,៥០០ដុល្លារ , កីឡាការិនី ពៅ សុខា ឈ្នះមេដាយមាស ៤គ្រឿង​ ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង គិតជាទឹកប្រាក់ (១៦៦ ០០០ ០០០រៀល) ៤១,៥០០ដុល្លារ , កីឡាករ ម៉េត សុភក្រ្ដា ឈ្នះមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង គិតជាទឹកប្រាក់ (១៤៨ ០០០ ០០០រៀល) ៣៧,០០០ដុល្លារ

សូមទស្សនារូបភាពខាងក្រោម៖  

ប៉ាល់ ឆរស្ម៉ី 
ប៉ាល់ ឆរស្ម៉ី 
ប៉ាល់ ឆរស្ម៉ី 
ប៉ាល់ ឆរស្ម៉ី 
ពៅ សុខា
ពៅ សុខា
ពៅ សុខា
ពៅ សុខា
ម៉េត សុភក្រ្ដា
ម៉េត សុភក្រ្ដា
ម៉េត សុភក្រ្ដា
ម៉េត សុភក្រ្ដា
ម៉េត សុភក្រ្ដា
ម៉េត សុភក្រ្ដា
Kheoun Channeang
K.C

អត្ថបទទាក់ទង

//s9.kh1.co/af/afd132557191fb5bca676523b72b226954c2f0d8.jpg

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ ឌីជីថលកម្ពុជាដំបូង បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: Bang Bang!

 ១៨-មីនា-២០២៥ 
 ១២ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T