កីឡា៖ ជាការពិតណាស់ ចាប់ពីថ្ងៃទី១៧-២៥ ខែមិថុនា ឆ្នាំ២០២៣ គឺជាការប្រកួតកីឡាកម្រិតពិភពលោក ដែលគេប្រារព្ធឡើងជារៀងរាល់ ២ឆ្នាំម្ដង ហើយមានប្រទេសទៅចូលរួមប្រកួត មកពី១៩០ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក ចូលរួមប្រកួតលើ២៦ប្រភេទវិញ្ញាសា និងមានអត្តលិក៧០០០នាក់ រួមទាំងមានអត្តពលិកមានពិការភាព ក៏ចូលរួមប្រកួតផងដែរ រីឯព្រឹត្តិការណ៍កីឡានេះ គេរៀបចំការប្រកួតឡើងនៅឯ ទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង ជាម្ចាស់ផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅក្នុងព្រឹត្តិកីឡាកម្រិតលំដាប់ពិភពលោកនេះ ក៏មានប្រទេសកម្ពុជាយើងចូលរួមប្រកួតដែរ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកម្ពុជាកាន់តែមានមោទកភាពនោះ គឺកីឡាករ និងកីឡាការិនីកម្ពុជា ៣រូប មានដណ្ដើមបានមេដាយ ប្រាក់១គ្រឿង និងសំរឹទ្ធ២គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Special Olympics 2023 ហើយកីឡាករ និងកីឡាការិនី៣រូបនោះ រួមមាន៖ កីឡាការិនី នុត សុផាន់ណា ទទួលបានមេដាយប្រាក់ ក្នុងប្រភេទកីឡារត់ប្រណាំងចម្ងាយ១០០ម៉ែត្រ, កីឡាការិនី ហ៊ន ចាន់ថុល ទទួលបានមេដាយសំរឹទ្ធ ក្នុងប្រភេទកីឡាប៊ូល, និងកីឡាករ វិបុល មង្គល ទទួលបានមេដាយសំរឹទ្ធ ក្នុងប្រភេទកីឡាប៊ូល។
លើសពីនេះ ប្រជាជនខ្មែរទាំងមូល ពិតជារំភើប រីករាយ និងមានមោទកភាពយ៉ាងខ្លាំង ខណៈកីឡាករ កីឡាការិនី កម្ពុជាយើងទាំង៣រូប មានវត្តមានចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាកម្រិតលំដាប់ពិភពលោក Special Olympics 2023 ថែមទាំងដណ្ដើមបានមេដាយ ដល់ទៅ៣គ្រឿង ជូនជាតិកម្ពុជាទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖



