ក្នុងថ្ងៃទិវាគុណឪពុក ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) បានចែករំលែកក្ដីស្រលាញ់ ដោយរៀបចំអាហារជូនលោកតា លោកអ៊ំធាក់ស៊ីក្លូ! (មានវីដេអូ)

//s9.kh1.co/64/64f372765387fe31c179b89f05734841e400ed12.jpg
សង្គម

 ១៧-មិថុនា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) បានរៀបចំកម្មវិធីរំលឹកគុណឪពុក ដើម្បីអបអរក្នុងថ្ងៃទិវាគុណបិតាពិភពលោក​ ដោយរៀបចំនូវអាហារមួយពេលជូនលោកតា លោកអ៊ំ លោកពូធាក់ស៊ីក្លូ។

ភ្នំពេញកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) បានរៀបចំកម្មវិធីរំលឹកគុណឪពុក ដើម្បីអបអរក្នុងថ្ងៃទិវាគុណបិតាពិភពលោក​ ដោយរៀបចំនូវអាហារមួយពេលជូនលោកតា លោកអ៊ំ លោកពូធាក់ស៊ីក្លូ ដែលមានជីវភាពលំបាក។ លើសពីនេះ យើងក៏មានជាថវិកាបន្តិចបន្តួចជូនដល់ពួកគាត់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/5f/5f657967aa3218d4517c479ef0f15c925e841ec7.png

កម្មវិធីដ៏សែនរំភើបមួយនេះ បានរៀបចំឡើងនៅក្នុងហាង ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) សាខាបឹងកេងកង ដោយមានការយាងអញ្ជើញចូលរួមពីព្រះនាងតូច នរោត្តម ជេនណា តំណាងឱ្យក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) បានយាងជួប និងសំណេះសំណាល ជាមួយនឹងលោកតា លោកអ៊ំ លោកពូធាក់ស៊ីក្លូ ដែលធ្វើឱ្យកម្មវិធីនេះកាន់តែមានភាពរំភើបរីករាយបន្ថែមទៀត។

https://s9.kh1.co/__image/w=650,h=960,q=100/0e/0e41a1fdb7e389c5578e08f9d8f56bb4c279d4d0.png

លោកអ៊ំ លោកតា (អ្នកធាក់ស៊ីក្លូ) បានបង្ហាញនូវអារម្មណ៍ដ៏ត្រេកអរ ដែលក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) បានបង្កើតកម្មវិធីនេះឡើង គាត់ពិតជារំភើបរីករាយ និងសូមអរគុណដល់ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) ចំពោះក្ដីព្រួយបារម្ភ និងការយកចិត្តទុកដាក់មកលើពួកគាត់។

https://s9.kh1.co/__image/w=650,h=434,q=100/47/4759c16f0ab3833071b669c1b5a8620118f176bf.png

ជាចុងក្រោយក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏មានតម្លៃរបស់ព្រះនាងតូច នរោត្តម ជេនណា ដែលបានយាងចូលរួមជាកិត្តិយសក្នុងកម្មវិធីសប្បុរសធម៌មួយនេះ។ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) សន្យាថានឹងរៀបចំកម្មវិធីដ៏ពិសេសដើម្បីចែករំលែកនូវក្ដីស្រលាញ់បែបនេះនៅឱកាសក្រោយជាបន្តបន្ទាប់ទៀត។​

សូមចូលរួមចែករំលែកក្តីស្រលាញ់ជាមួយ Papa Johns Pizza.

https://s9.kh1.co/__image/w=650,h=434,q=100/7b/7b8903f8c1a98d5f1efb41eb1931de4d8158e005.png
https://s9.kh1.co/__image/w=650,h=434,q=100/0c/0cca947dc983dbeaebece1385188b031fc7eab2b.png
https://s9.kh1.co/__image/w=650,h=434,q=100/61/613004c8f0cbd4952f985991885e3f4dc654ad70.png
https://s9.kh1.co/__image/w=650,h=434,q=100/07/071f417cdd4bbdcb4eadf9484e31621b85e70a1a.png
https://s9.kh1.co/__image/w=650,h=434,q=100/92/9295e8a47c03e7c36f6178bb47dcc2c889bfd3fd.png
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T