តោះៗ! ស្អែកទៅជួប Idol ទាំងអស់គ្នា នៅកម្មវិធីតាំងពិព័រណ៍ពាក់កណ្តាលឆ្នាំ 2023 របស់ក្រុមហ៊ុន 360 អ៉ីវ៉ិន! មួយឆ្នាំមានតែម្តងទេណា៎!

//s9.kh1.co/2d/2dbcd60ae29dbe7e73d8da0cd7421e94e2097eed.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២៣ ២ល្ងាច · ១០ ខែមុន

ពិតជារំភើប និងអស្ចារ្យមែនទែន នៅថ្ងៃទី 17.18 ខែមិថុនា ឆ្នាំ 2023 ខាងមុខនេះ ក្រុមហ៊ុន 360 អ៉ីវ៉ិន បានរៀបចំពិធីតាំងពិព័រណ៍បញ្ចុះតម្លៃមហាសាល នាពាក់កណ្ដាលឆ្នាំ 2023។

ភ្នំពេញ៖ ពិតជារំភើប និងអស្ចារ្យមែនទែន នៅថ្ងៃទី 17.18 ខែមិថុនា ឆ្នាំ 2023 ខាងមុខនេះ ក្រុមហ៊ុន 360 អ៉ីវ៉ិន បានរៀបចំពិធីតាំងពិព័រណ៍បញ្ចុះតម្លៃមហាសាល នាពាក់កណ្ដាលឆ្នាំ 2023 ដែលមានប្រម៉ូសិនជាច្រើនពីគ្រប់បណ្ដាក្រុមហ៊ុន ទាំងក្នុង និងក្រៅស្រុក។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=498,h=1000,q=100/b0/b093efd52f7ddd7cd8238b65cf44639cf6903cdf.png

អ្វីដែលមិនអាចខកខានបាននោះ គឺនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mid-Year Mega Sale នេះផងដែរ នឹងមានអញ្ញើញចូលរួមពីវត្តមានតារាប្រុសស្រីល្បីជាច្រើនរូប ពិសេសគឺមានតារាចម្រៀងវ័យក្មេងពូកែកំប្លែងលោក លឹម តិច ម៉េង និងតារាចម្រៀងសម្លេងស្រទន់ គឺលោក ខៃ ផងដែរ។

https://s9.kh1.co/__image/w=650,h=650,q=100/31/31f7139d7e256f5aff51b8ce27764568409c3da8.png
https://s9.kh1.co/__image/w=650,h=650,q=100/f0/f02433718145083fc4d79ca4543dd191640274c4.png

តារាវ័យក្មេងទាំងពីរដួងនេះ នឹងបង្ហាញវត្តមានមកអង្រួនឆាកតន្ត្រី ដែលធ្វើឡើងយ៉ាងអធិកអធមនៅ ដឹប្រ៊ីមៀរ សែនសុខ ទល់មុខ ផ្សារទំនើប អ៊ីអន2 សន្ធឹងបីអគារច្របាច់បញ្ចូលគ្នាគឺ អាគារ E, F និង G។

https://s9.kh1.co/__image/w=650,h=650,q=100/a6/a61de4d7b2fe269e780f81a510798f6e279870c9.png

លោកអ្នកក៏ចូលរួមទស្សនាកម្សាន្តដោយសេរី និងទទួលយកនូវភាពសប្បាយរីករាយ ដែលមួយឆ្នាំមានតែម្តងប៉ុណ្ណោះ។ ជាពិសេសនោះគឺ លោកអ្នកគ្រាន់តែស្កេន QR កូដ នោះនឹងទទួលបាននូវកាដូអាវយឺតដ៏ស្រស់ស្អាតភ្លាមៗ។

https://s9.kh1.co/__image/w=650,h=650,q=100/db/db3d207019e787c8bf2445e081a19ea64fc4c44f.png

ក្រៅពីនេះក៏នឹងមានកម្មវិធីសប្បាយៗជាច្រើនសន្ធឹកសន្ធាប់រួមមាន ឆាកតន្ត្រីនៅក្នុងសាលដ៏ធំ ការសម្ដែងរាំលាងរថយន្ត ឆាកតន្ត្រីកំដរខាងក្រៅអគារ ការចែកអាវយឺតជូនគូរស្នេហ៍ ការចាប់រង្វាន់ពីតូចទៅធំរហូតដល់ 300 រង្វាន់ មានទីធ្លាកម្សាន្តកុមារ កន្លែងថតរូបស្អាតៗ និងកម្មវិធីសប្បាយៗជាច្រើនទៀត។

https://s9.kh1.co/__image/w=650,h=650,q=100/47/47fb9733f1a35da9720295647c19b6d9b6c26830.png
https://s9.kh1.co/__image/w=650,h=650,q=100/99/998ed3d6c5088ef42a8e1a634e5577c4f66425b2.png

តោះៗ នៅចាំអីទៀត? នាំមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់លោកអ្នក មកចូលរួមក្រេបយកភាពសប្បាយរីករាយ និងទទួលយកប្រម៉ូសិនពិសេសព្រមៗគ្នាតែម្តង។

ប្រញាប់ឡើង! កុំឱ្យឱកាសដ៏អស្ចារ្យមួយនេះ កន្លងផុតទៅឱ្យសោះ!

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 010 748 497។

ចូលរួម Channel ពួកយើងសម្រប់ព័ត៌មានបន្ថែម៖ https://t.me/+9jSB9z0D2tw0YTE1

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T