ឡូយម្ល៉េះ! គ្រាន់តែស្កេន QR Code ទទួលបានអាវយឺតដ៏ស្រស់ស្អាតពីកម្មវិធីតាំងពិព័រណ៍ពាក់កណ្តាលឆ្នាំ 2023 របស់ក្រុមហ៊ុន 360 អ៉ីវ៉ិន!

//s9.kh1.co/94/948f30d3e360f0e880b70ac7c0b9bf45f119ef7c.jpg
សង្គម

 ១៣-មិថុនា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

នៅថ្ងៃទី 17.18 ខែមិថុនា ឆ្នាំ 2023 ខាងមុខនេះ ក្រុមហ៊ុន 360 អ៉ីវ៉ិន នឹងប្រារព្ធធ្វើពិធីតាំងពិព័រណ៍បញ្ចុះតម្លៃមហាសាលនាពាក់កណ្ដាលឆ្នាំ 2023 នេះ ដែលមានប្រម៉ូសិនពិសេសពីគ្រប់បណ្ដាក្រុមហ៊ុន ទាំងក្នុង និងក្រៅស្រុក។​

ភ្នំពេញ៖ នៅថ្ងៃទី 17.18 ខែមិថុនា ឆ្នាំ 2023 ខាងមុខនេះ ក្រុមហ៊ុន 360 អ៉ីវ៉ិន នឹងប្រារព្ធធ្វើពិធីតាំងពិព័រណ៍បញ្ចុះតម្លៃមហាសាលនាពាក់កណ្ដាលឆ្នាំ 2023 នេះ ដែលមានប្រម៉ូសិនពិសេសពីគ្រប់បណ្ដាក្រុមហ៊ុន ទាំងក្នុង និងក្រៅស្រុក។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mid-Year Mega Sale នេះផងដែរ នឹងធ្វើឡើងយ៉ាងអធិកអធមនៅ ដឹប្រ៊ីមៀរ សែនសុខ ទល់មុខ ផ្សារទំនើបអ៉ីអន2 សន្ធឹងបីអគារច្របាច់បញ្ចូលគ្នាគឺ E F G។

ដើម្បីអបអរនៅក្នុងកម្មវិធីតាំងពិព័រណ៍នេះ លោកអ្នកក៏ចូលរួមទស្សនាកម្សាន្តដោយសេរី និងទទួលយកនូវភាពសប្បាយរីករាយ ដែលមួយឆ្នាំមានតែម្តងប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=650,q=100/18/1867a0468939b37541eca713710f44fab4ebfe17.png

ជាពិសេសនោះគឺ លោកអ្នកគ្រាន់តែស្កេន QR កូដ នោះនឹងទទួលបាននូវកាដូអាវយឺតដ៏ស្រស់ស្អាតភ្លាមៗ។ ដោយលក្ខខណ្ឌទទួលកាដូងាយៗដូចខាងក្រោមនេះ៖

1. ស្កេន QR ក្នុងរូប ឬចូលទៅកាន់ https://forms.gle/YswECYFjrDrZSQhr9

2. បំពេញព័ត៌មាន

3. មកទទួលកាដូរក្នុងកម្មវិធីដោយភ្ជាប់ជាមួយហ្នឹងរូបភាពភ្ជាប់ពាក្យជាមួយដៃគូរអ្នក។

តោះនៅចាំអីទៀត? កុំបណ្ដោយឱ្យឱកាសដ៏អស្ចារ្យមួយនេះកន្លងផុតទៅឱ្យសោះ! ក្រុមហ៊ុន 360 អ៉ីវ៉ិន នឹងនាំយកកម្មវិធីសប្បាយៗជាច្រើនសន្ធឹកសន្ធាប់រួមមាន ទីធ្លាកម្សាន្តកុមារ កន្លែងថតរូបស្អាតៗ ឆាកតន្ត្រី ការសម្ដែងរាំលាងរថយន្ត ឆាកតន្ត្រីកំដរខាងក្រៅអគារ ការចែកអាវយឺតជូនគូរស្នេហ៍ ការចាប់រង្វាន់ពីតូចទៅធំរហូតដល់ 300 រង្វាន់ និងកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ៕

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 010 748 497។

ចូលរួម Channel ពួកយើងសម្រប់ព័ត៌មានបន្ថែម https://t.me/+9jSB9z0D2tw0YTE1

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T