ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិបានសហការជាមួយ ផលិតកម្មបារមី និងលោក វណ្ណដា ដែលជាទូតសុឆ្ទន: បាននាំមកកម្មវិធីដែលមានឈ្មោះថា TrueFest។ ក្នុងនោះផងដែរ ក្រុមហ៊ុនទ្រូម៉ាន់នី នឹងធ្វើការបង្ហាញជូននូវមុខងារថ្មី និងប្លែកភ្នែកសម្រាប់ទីផ្សារបច្ចុប្បន្ន ជាមួយបទពិសោធន៍ឌីជីថលជូនដល់អ្នកគាំទ្រ ជាមួយការប្រគំតន្រ្ដី តាមរយ:កម្មវិធី TrueFest។ ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង ឲ្យហ្វេនៗ ទទួលបាននូវភាពភ្ញាក់ផ្អើល និងអ្វីដែលពិសេសៗពីលោក វណ្ណដា និងទ្រូម៉ាន់នីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីប្រគំតន្រ្ដី ក៏ដូចជាបទពិសោធន៍ឌីជីថលនេះ មានការចូលរួមដោយផ្ទាល់ពីលោក វណ្ណដា និង តារាចម្រៀងល្បីៗ មកពីផលិតកម្មបារមីច្រើនរូបទៀតដូចជា កញ្ញា Sophia Kao លោក វណ្ណថាន និងក្រុមចំរៀង Polarix ដែលនឹងធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយដល់សំណាក់អ្នកគាំទ្រផងដែរ។
លោកអ្នកអាចទិញសំបុត្រចូលរួមបាននៅលើ APP LIVE. by Wonderpass ឬ ចូលតាមលីងដែលផ្ដល់ជូននេះ៖ https://wonderpass.asia/event/truefest រួចចុចទូទាត់តាម TrueMoney Wallet តែមួយគត់។ កម្មវិធីនេះនឹងប្រារព្ធនៅផ្សារទំនើប អ៉ីអនម៉លសែនសុខ នាថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 ចាប់ពីម៉ោង 5 ល្ងាច រហូតដល់ ម៉ោង 9 យប់។
គួរបញ្ជាក់ផងដែរថា រាល់ទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រនឹងយកទៅបរិច្ចាគតាមកម្មវិធីសប្បុសធម៌ TrueMoney x VannDa Charity Fund។
សម្រាប់ព័័ត៌មានបន្ថែម សូមចូលទៅកាន់ TrueMoney Cambodia Facebook page៖https://www.facebook.com/TrueMoneyCambodia
