ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព ជាពិសេសត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ រហូតដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ថែមទាំងក្រសួងបានបញ្ជាក់ទៀតថា មួយសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ស្ថិតនៅក្នុងកម្រិត ពីមធ្យមទៅបង្គួរ ហើយលក្ខណៈបែបនេះនឹងធ្វើឲ្យកើតមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* អាចបង្កឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
២. តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចបង្កឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ហើយលាយជាមួយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣. តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចបង្កឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន ហើយលាយជាមួយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ លើសពីនេះ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់។
អាស្រ័យដូចជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ហើយជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅ នៅតំបន់សមុទ្រ សូមជ្រាបជាព័ត៌មាន ជាមួយការបង្កើនប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
