ម្ចាស់មេដាយមាស គុនខ្មែរពីររូប សុខ រិទ្ធ និង ទូច ចាន់វត្តី បង្ហាញ​ឈុត​​ឯកសណ្ឋាន ទទួលបានក្របខ័ណ្ឌរដ្ឋ

//s9.kh1.co/ce/cef0f6acc23d23e4cd4813fb54109a7a1e0001be.jpg
កីទ្បា

 ២៦-ឧសភា-២០២៣ ៣ល្ងាច · ១០ ខែមុន

ម្ចាស់មេដាយមាស គុនខ្មែរពីររូប កីឡាករ សុខ រិទ្ធ និងកីឡាការិនី ទូច ចាន់វត្តី បង្ហាញឈុតឯកសណ្ឋាន ទទួលបានក្របខ័ណ្ឌរដ្ឋ។

កម្សាន្ដ៖ ជាការពិតណាស់ បងប្អូនអ្នកនិយមស្នេហា វិស័យកីឡាប្រដាល់គុនខ្មែរ បានជ្រាបរួចមកហើយថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២​ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ បានដាក់កីឡាជាតិ ប្រដាល់គុនខ្មែរចូល ដើម្បីប្រកួត ដោយជាក់ស្ដែង យើងឃើញថា ទាំងកីឡាករ និងកីឡាការិនី របស់កម្ពុជា ផ្នែកប្រដាល់គុនខ្មែរជាច្រើនរូប បានយកឈ្នះទៅលើគូប្រកួត របស់ខ្លួនរាងៗខ្លួន ដើម្បីឈានដល់ការដណ្ដើម មេដាយជូនដល់ជាតិមាតុភូមិផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កីឡាករ និងកីឡាការិនី ប្រដាល់គុនខ្មែរពីររូប ដែលជាម្ចាស់មេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ពោលកីឡាករ សុខ រិទ្ធ និងកីឡាការិនី ទូច​ ចាន់វត្តី បានបង្ហាញរូបភាព ស្លៀកពាក់ឈុត ឯកសណ្ឋាន ដែលទទួលបានឈ្មោះ ចូលក្នុងក្របខ័ណ្ឌរដ្ឋ យ៉ាងស្រស់ស្អាត ស្រស់សង្ហា ក្រោយពួកគេទាំងពីរ បានដណ្ដើមមេដាយមាសយកមកជូនជាតិ ផ្នែកកីឡាប្រដាល់គុនខ្មែរ។

លើសពីនេះ មហាជន និងបងប្អូននៅក្នុងបណ្ដាញសង្គម បានចូលរួមត្រេកអរ អបអរសាទរ ដោយក្ដីរំភើប រីករាយ ក្នុងការដែលពួកគេ ទទួលបានក្របខ័ណ្ឌរដ្ឋ ថាពិតជាសាកសម ចំពោះការខិតខំ តស៊ូ របស់ពួកគេកន្លងមកនេះ ដែលបានខំប្រឹងដណ្ដើមយកមេដាយមាស ផ្នែកកីឡាប្រដាល់គុនខ្មែរ ក្នុងនាមយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

កីឡាករ សុខ រិទ្ធ
កីឡាករ សុខ រិទ្ធ
កីឡាករ សុខ រិទ្ធ ជាមួយឪពុកម្ដាយ 
កីឡាករ សុខ រិទ្ធ ជាមួយឪពុកម្ដាយ 
កីឡាករ សុខ រិទ្ធ
កីឡាករ សុខ រិទ្ធ
កីឡាការិនី ទូច ចាន់វត្តី
កីឡាការិនី ទូច ចាន់វត្តី
កីឡាការិនី ទូច ចាន់វត្តី
កីឡាការិនី ទូច ចាន់វត្តី
កីឡាការិនី ទូច ចាន់វត្តី
កីឡាការិនី ទូច ចាន់វត្តី
Kheoun Channeang
K.C

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T