យុវជនកម្ពុជា​ ទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មី នៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត!

//s9.kh1.co/02/024233e2c0bdd5c88ffde1e99b33fd59d21cd555.jpg
សង្គម

 ២៦-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានរៀបចំដំណើរកម្សាន្តអប់រំអំពីបច្ចេកវិទ្យាសម្រាប់ជ័យលាភីក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញសហគ្រិនភាព SmartSpark ២០២២ និងកម្មវិធី SmartEdu Unipreneur Learning Platform ២០២២។

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានរៀបចំដំណើរកម្សាន្តអប់រំអំពីបច្ចេកវិទ្យាសម្រាប់ជ័យលាភីក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញសហគ្រិនភាព SmartSpark ២០២២ និងកម្មវិធី SmartEdu Unipreneur Learning Platform ២០២២ ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៩-១២ ឧសភា ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជ័យលាភីក្នុងកម្មវិធីទាំងពីរ​ ទទួលបានឱកាសទៅទស្សនាស្វែងយល់អំពីប្រតិបត្តិការនៃក្រុមហ៊ុនបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្មផ្សេងៗ រួមមានក្រុមហ៊ុន ADA នៃ Axiata Group​ ក្រុមហ៊ុន REXXL​ ធុរកិច្ច Eat x Dignity ធុរកិច្ច MRanti ធុរកិច្ច Masala Wheels ធុរកិច្ច PitchIn ធុរកិច្ចសង្គម Impact Hub KL ធុរកិច្ច ReSkills និង គម្រោង​ផ្តួចផ្តើម Biji Biji ជាដើម។​

https://s9.kh1.co/__image/w=650,h=365,q=100/14/14b1cb839ced5ede9277402d80392927ca4bdb88.jpg

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំអ្នកចូលរួមអំពីភាពជឿនលឿននៃបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗនៅក្នុងប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះផងដែរ ឱកាសសិក្សាមួយនេះ ក៏បានផ្តល់ឲ្យពួកគេនូវបទពិសោធន៍ថ្មីប្លែកៗ និងទស្សនវិស័យដ៏មានតម្លៃ ដែលពួកគេអាចប្រើប្រាស់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជាផងដែរ។

ក្រុមហ៊ុន Smart Axiata តែងតែឈានមុខគេក្នុងការវិនិយោគលើទេពកោសល្យក្នុងស្រុក និងអភិវឌ្ឍធនធានមនុស្ស ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

«ក្រុមហ៊ុន Smart Axiata តែងតែផ្តល់អទិភាពដល់ការវិនិយោគ​ និងកសាងសមត្ថភាពរបស់ប្រជាជនកម្ពុជា។ យើងពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រប្រជាជនក្នុងតំបន់ និងជួយពួកគេឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​មួយនេះ គឺ​គ្រាន់​តែ​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដែល​យើង​បាន​អនុវត្ត​ដើម្បី​បំផុស​គំនិត និង​លើកកម្ពស់ទេព​កោសល្យ​វ័យ​ក្មេង ដើម្បី​លើក​ស្ទួយ​វប្បធម៌​ឧត្តមភាព ឬភាពល្អឥតខ្ចោះ​នៅ​កម្ពុជា»។​

https://s9.kh1.co/__image/w=650,h=365,q=100/e7/e7337aa42a8bc41cb588c6ceddad6c0be6c78367.jpg

តាំងពីដើមមក ក្រុមហ៊ុន Smart Axiata បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមិទ្ធិផលជាតិ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដោយផ្តល់នូវការសេវាកម្មទំនាក់ទំនងក្នុងតម្លៃសមរម្យ និងអាចទុកចិត្តបានដល់សហគមន៍ ដែលនៅតំបន់ដាច់ស្រយាល។ បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart Axiata ក៏​បាន​ផ្តួចផ្តើមនូវកម្មវិធី​អក្ខរកម្ម​ឌីជីថល ដោយ​លើកកម្ពស់ និងកសាងសមត្ថភាព​យុវជន និង​ប្រជាជនកម្ពុជា ឲ្យមានលទ្ធផលបំពេញលក្ខខណ្ឌនៃ​​ជំនាញ​នានា​ ដែលមានតម្រូវការបច្ចេកវិទ្យា​ខ្ពស់។ ជាងនេះទៅទៀត ក្រុមហ៊ុនបាននិងកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលផងដែរ។

តាមរយៈគំនិតផ្តួចផ្តើផ្សេងៗ ដូចជាកម្មវិធីពន្លឿនធុរកិច្ចសង្គម និងប្រព័ន្ធទូទាត់ឌីជីថល (E-Top Up) ក្រុមហ៊ុន Smart Axiata បាននឹងកំពុងជំរុញការច្នៃប្រឌិត និងសហគ្រិនភាពក្នុងចំណោមប្រជាជនកម្ពុជា បង្កើតឱកាសការងារកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ជារួម ការចូលរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។

https://s9.kh1.co/__image/w=650,h=365,q=100/74/747f7b5db9dc27235e84684622240a75c567b80e.jpg

ដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនេះ គ្រាន់តែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែលក្រុមហ៊ុនបានអនុវត្ត ដើម្បីបង្កើតឱកាសសម្រាប់យុវជនកម្ពុជា និងកសាងសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេស។

អ្នកចូលរួម​កម្មវិធី SmartSpark និង SmartEdu ULP បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart Axiata សម្រាប់ឱកាសទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងទទួលបានបទពិសោធន៍ពីបច្ចេកវិទ្យាថ្មីៗ ដែលពួកគេជឿជាក់ថានឹងជួយពួកគេក្នុងអាជីពរបស់ពួកគេ។ ពួកគេបាននិយាយថា ដំណើរកម្សាន្តនេះបានបើកគំនិតរបស់ពួកគេចំពោះលទ្ធភាពថ្មីៗក្នុងវិស័យបច្ចេកវិទ្យា និងជំរុញពួកគេឱ្យបន្តការច្នៃប្រឌិតនៅកម្ពុជា។

ដំណើរកម្សាន្តនេះគឺជាជោគជ័យដ៏ធំធេង និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ក្នុងការវិនិយោគលើយុវជនដែលមានទេពកោសល្យរបស់ប្រទេសកម្ពុជា និងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់           ប្រទេសកម្ពុជា។

https://s9.kh1.co/__image/w=650,h=365,q=100/8e/8e265f603a0bf7fb8bde59bc414128199cd3e23a.jpg

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T