ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតពីទស្សនាវដ្តីអន្តរជាតិ Global Banking & Finance Review

//s9.kh1.co/44/445cdad73639c871fd5df0d2ed4c9152142127ae.jpg
សង្គម

 ២៦-ឧសភា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានទទួលការទទួលស្គាល់ជាថ្មីម្តងទៀតសម្រាប់ដំណើរការដ៏ពិសេសរបស់ខ្លួនដោយទទួលបានពានរង្វាន់ 2023។

ភ្នំពេញ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានទទួលការទទួលស្គាល់ជាថ្មីម្តងទៀតសម្រាប់ដំណើរការដ៏ពិសេសរបស់ខ្លួន ដោយទទួលបានពានរង្វាន់ 2023 សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាពី Global Banking & Finance Review ដែលជាស្ថាប័នពត៌មានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ល្បីល្បាញ ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមិទ្ធិផលមួយនេះ ឆ្លុះបញ្ចាំងពីក្រុមហ៊ុន Smart ដែលតែងតែខិតខំប្រឹងប្រែងបន្តបង្កើតនូវផលិតផល ​ និងសេវាកម្មនានា​ ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាឈានមុខគេ សេវាកម្មបម្រើអតិថិជនដ៏ល្អឥតខ្ចោះ និងសេវាកម្មអុីនធើណែតចល័ត ដែលអាចទុកចិត្តបានជាមួយនឹងតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា។ ផលិតផល និងសេវាកម្មថ្មីៗចុងក្រោយបង្អស់ ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន​ Smart ក្នុងការផ្តល់នូវបទពិសោធន៍ដ៏ប្រសើរជូនដល់អតិថិជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ប្រកបដោយភាពច្នៃប្រឌិត និងការគ្របដណ្តប់បណ្តាញសេវាយ៉ាងទូលំទូលាយ។

https://s9.kh1.co/__image/w=650,h=341,q=100/ca/ca17b2ce177ff7151ef66cc5d09ea42787a01629.png

ាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានបង្ហាញពីក្តីសោមនស្សរីករាយក្នុងការទទួលបាន ពានរង្វាន់មួយនេះ ដោយលោកបានលើកឡើងថាភាពជោគជ័យរបស់ក្រុមហ៊ុន Smart គឺបានមកពីការគាំទ្រពីសំណាក់អតិថិជន និងសេវាកម្មប្រកបដោយគុណភាពរបស់ក្រុមហ៊ុន។

យើងពិតជាមានសេចក្តីរំភើបរីករាយ ដែលបានការទទួលស្គាល់ពីក្រុមហ៊ុនអន្តរជាតិ Global Banking and Finance ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍នាំមុខគេនៅកម្ពុជា ជាពិសេសក្នុងចំណោមដៃគូប្រកួតប្រជែងដ៏ឆ្នើមជាច្រើន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងភាពស្មោះត្រង់របស់អតិថិជនរបស់យើង ដែលបានធ្វើឱ្យសម្រេចបាននូវសមិទ្ធផលនេះ និងសមិទ្ធផលផ្សេងៗទៀត។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជន​​របស់យើងនូវបច្ចេកវិទ្យាទំនើបៗ និងសេវាកម្មដ៏ល្អឥតខ្ចោះដែលបំពេញតម្រូវការរបស់ពួកគេ។

តាំងពីដើមរៀងមកក្រុមហ៊ុន Smart Axiata បានបន្តនាំមុខនូវក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ដោយបានផ្លាស់ប្តូរ ជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈការច្នៃប្រឌិតថ្មីទំនើបដូចជា កម្មវិធីSmartNas កម្មវិធីចម្រៀងPleng App រួមទាំងកម្មវិធី Leng Center និង SmartPay ព្រមទាំងធានារ៉ាប់រង Smart Insurance ផងដែរ។  SmartNas គឺជាកម្មវិធីទូរស័ព្ទដៃរចនាឡើង​​សម្រាប់អតិថិជន ខណៈដែលកម្មវិធី Pleng​ផ្តល់នូវបទពិសោធន៍កម្សាន្តថ្មីៗ​ពីសិល្បករក្នុងស្រុក និងអន្តរជាតិ។ Leng Center គឺជាកម្មវិធីពិសេសសម្រាប់បទពិសោធន៍កីឡាអេឡិចត្រូនិច (eSports) ហើយ SmartPay ផ្តល់ការទូទាត់បែបឌីជីថលតាមទូរស័ព្ទដល់អ្នកប្រើប្រាស់រាប់លាននាក់។ ទន្ទឹមនឹងនោះផងដែរ Smart Insurance គឺជាដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតសម្រាប់ប្រជាជនកម្ពុជា។

https://s9.kh1.co/__image/w=650,h=461,q=100/f9/f959b393ba582ae14241a2d7a7b17cf825683ea5.png

សមិទ្ធិផលផ្សេងៗរបស់ក្រុមហ៊ុនដែលរួមមាន កម្មវិធី SmartNas កម្មវិធីPleng App កម្មវិធីLeng Center  SmartPay និងធានារ៉ាប់រង Smart Insurance មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងល្អបំផុតតាមដែលអាចធ្វើទៅបានសម្រាប់អតិថិជនរបស់ Smart Axiata ហើយក្រុមហ៊ុនកំពុងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់នូវភាពច្នៃប្រឌិត និងកែលម្អបទ សម្រាប់ពិសោធន៍ប្រើប្រាស់របស់អតិថិជនខ្លួនផងដែរ។ ស្នាដៃទាំងអស់នេះបានធ្វើឱ្យក្រុមហ៊ុន Smart Axiata ក្លាយជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតលំដាប់ពិភពលោកផងដែរ។

ទន្ទឺមនឹងនេះផងដែរក្នុងឆ្នាំ ២០២៣ នេះ កម្មវិធី SmartNas និង Pleng​បានជាប់ចំណាត់ថ្នាក់ស្ថិត ក្នុងចំណោមកម្មវិធីពេញនិយមបំផុតទាំងដប់​ក្នុងប្រទេសកម្ពុជា។

ានរង្វាន់ពី Global Banking & Finance Review កាន់តែពង្រឹងជំហររបស់ក្រុមហ៊ុន Smart ក្នុងនាមជាក្រុមហ៊ុ​នបណ្តាញទូរគមនាគមន៍នាំមុខគេនៅកម្ពុជា​ ដែលតែងតែចូលរួមចំណែកក្នុនងការអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ​ ខណៈដែលពួកគេបន្តរីកចម្រើនក្នុងបេសកកម្មរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T