ភ្នំពេញ៖ កាលពីខែ កញ្ញា ឆ្នាំ ២០១៩ ជាដមនឹងដ៏ភ្ញាក់ផ្អើលរបស់មហាជន រួមទាំងអ្នកសិល្បៈ ដោយថ្ងៃនោះគឺជាថ្ងៃសិរីមង្គលរបស់ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាពគឺ អ្នកនាង ស៊ឹម សូលីកា និងឯកត្ដម អេង ឬទ្ធី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ បន្ទាប់ពីរៀបការរួច គេតែងឃើញស្វាមីភរិយាមួយគូនេះ តែងបង្ហាញទំនាក់ទំនងយ៉ាងផ្អែមល្ហែមមិនចាញ់គូក្មេងៗស្រករក្រោយប៉ុន្មានឡើយ។ លើសពីនេះទៅទៀត គេឧស្សហ៍ឃើញអ្នកនាង ស៊ឹម សូលីកា បង្ហោះពីជីវិតរស់នៅជាមួយស្វាមីយ៉ាងមានសុភមង្គល ពោរពេញដោយក្ដីសុខពេញទំហឹងតែម្ដង។
ក្នុងនោះដែរ ក្រោយរៀបអាពាហ៍ពិពាហ៍អស់ជាច្រើនឆ្នាំ ថ្មីៗនេះគេដឹងថាអ្នកនាង ស៊ឹម សូលីកា បានកំពុងពរពោះផងដែរ។ ហើយបន្ទាប់ពីមិត្តភក្ដិក្នុងរង្វង់សិល្បៈ រួមជាមួយមហាជន និងហ្វេនៗ បានបង្ហាញភាពភ្ញាក់ផ្អើល និងរំភើបជំនួសនាងគ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖