ថៃ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា ស្ដេចប្រដាល់ និងជាគ្រូបង្វឹករបស់ថៃលោក ប៊ូ ខាវ បានប្រកាសថានឹងមិនបាន មកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ ដោយហេតុ ទាំងប្រជាជនថៃជាច្រើន រួមទាំងកីឡាករថៃរូបនេះផ្ទាល់ មានការព្រួយបារម្ភថា ពេលមកប្រទេសកម្ពុជា ខ្លាចមានបញ្ហាអ្វីមួយកើតឡើង ចំពោះរូបគេ ព្រោះពួកគេគិតថា ប្រជាជនខ្មែរ កំពុងតែខឹង ស្អប់ រូបគេជាខ្លាំង ទើបព្រឹត្តិការណ៍ស៊ីហ្គេម បានត្រឹមតែបញ្ជូនកូនសិស្សរបស់ខ្លួនមកប្រកួត តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមគណនីហ្វេសប៊ុកផេករបស់ ឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់បែបនេះថា «បងប្អូនជនរួមជាតិជាទីគោរពនៅថ្ងៃនេះ ប៊ួខាវ ចេញដំណើរមកហើយ មកជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គាត់ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភាតទៅនៅស៊ីហ្គេម២០២៣។ សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះយើងចាំ៦៤ឆ្នាំហើយសំរាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសខ្ញុំសំណូមពរតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យ បែបញុះញុងបញ្ឆេះកំហឹងថែមយើងត្រូវយល់ពីអត្ថន័យនៃស៊ីហ្គេមគឺដើម្បីចំណងមិត្តភាពអាស៊ាន។ (ខ្មែររូបរួមគ្នាខ្មែរអាចធ្វើបាន) ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទស្រី ចាន់ថន»។
លើសពីនេះ សម្រាប់ស្ដេចប្រដាល់របស់ថៃ ប៊ូ ខាវ សម្រេចចិត្តថានឹងហោះហើរ មកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខនេះវិញ ហើយលោកបានអះអាងថា មិនខ្លាចអ្វីទាំងអស់ ប៉ុន្ដែប្រជាជនកម្ពុជាបានលើកឡើងវិញថា និងទទួលស្វាគមន៍លោក ដោយភាពកក់ក្ដៅ ថែមទាំងធានាជូនសុវត្ថភាពជូន សន្ដិភាព ដល់កីឡាកររូនេះផងដែរ ព្រោះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេមលើកទី៣២នេះ ប្រទេសកម្ពុជាទន្ទឹមរង់ចាំ ធ្វើជាម្ចាស់ផ្ទះអស់រយៈពេល៦៤ឆ្នាំមកហើយ ដូច្នេះហើយប្រទេសមានច្បាប់ កីឡារស់ក្នុងសន្ដិភាព និងរក្សាភាពថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះ ពោលគឺប្រជាជនកម្ពុជាមិនធ្វើអ្វីឲ្យអាប់ឱន ដល់មុខមាត់ប្រទេសនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖






