មានហេតុផលខ្លះ ប៊ូ ខាវ សម្រេចចិត្ដ មិនធ្វើដំណើរ មកព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងប្រទេសកម្ពុជា

//s9.kh1.co/ba/bac3fffc437db38174ff141cee6e01094f98f3ee.jpg
កីទ្បា

 ១១-ឧសភា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ក្ដៅៗ! ប៊ូ ខាវ ព្រោះមានហេតុផលខ្លះ ទើបសម្រេចចិត្ដ មិនធ្វើដំណើរ មកព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងប្រទេសកម្ពុជា។

ថៃ៖ ជឿជាក់ថា បងប្អូន​និយមតាមដាន វិស័យកីឡា ជាពិសេសកីឡាប្រដាល់ បងប្អូនប្រាកដជាបានស្គាល់រួចមកហើយ ពីកិត្តិនាមរបស់ស្ដេចប្រដាល់ និងជាគ្រូបង្វឹករបស់ថៃគឺលោក ប៊ូ ខាវ ដែលលោកគឺជា ស្ដេចប្រដាល់របស់ថៃមួយរូបមានភាពល្បីល្បាញខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ ក្នុងមួយរយៈពេលចុងក្រោយនេះ លោកបានធ្វើឲ្យប្រជាជនខ្មែរគ្រប់រូប មានការខឹងសម្បា ទៅលើកីឡាករថៃរូបនោះជាខ្លាំង ដោយមូលហេតុ រូបគេតែងតែនិយាយ មើលងាយ ប្រមាថ មិនទទួលស្គាល់ ក្បាច់ប្រដាល់គុនខ្មែរ ហើយឌឺដងជាច្រើនលើកច្រើនសារ មកកាន់ប្រជាពលរដ្ឋខ្មែរ ទើបធ្វើឲ្យប្រជាជនខ្មែរខឹងនឹងលោក បែបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលកំពុងផ្ទុះការចាប់អារម្មណ៍ ពេញបណ្ដាញសង្គមនោះគឺ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស្ដេចប្រដាល់ថៃលោក ប៊ូ ខាវ បានបង្ហោះសារមួយ ជាសាធារណៈដោយបានលើកឡើងថា៖

«ដោយមានហេតុផលមួយចំនួនលោក ប៊ូ ខាវ សម្រេចចិត្តមិនធ្វើដំណើរ មកព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសកម្ពុជា»។

សម្ដី ប៊ូ ខាវ

លើសពីនេះ ដោយតាមការគិតរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ក្នុងអត្ថន័យដែល ប៊ូ ខាវ បានលើកឡើងនោះ បានសំដៅថា មិនមកប្រហែលខ្លាច ប្រជាជនខ្មែរធ្វើបាបហើយមើលទៅ, រីឯប្រជាជនថៃក៏មិននៅស្ងៀមនោះដែរ ដោយពួកគេបានបញ្ចេញមតិព្រោងព្រាត បញ្ជាក់ពីការព្រួយបារម្ភអំពីសុខទុក្ខ សុវត្ថិភាព របស់ស្ដេចប្រដាល់រូបនេះ ថែមទាំងគាំទ្រមិនឲ្យ ប៊ូ ខាវ មកប្រទេសកម្ពុជាទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
ប៊ូ ខាវ
សាររបស់ ប៊ូ ខាវ
សាររបស់ ប៊ូ ខាវ
មតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម របស់ថៃ
មតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម របស់ថៃ
Kheoun Channeang
K.C

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T