ភ្នំពេញ៖ ខ្សែភាពយន្តភាគខ្លីបែបសង្គមគ្រួសារ រឿង «បាបប្រពន្ធដើម» ជាខ្សែភាពយន្តថ្មីស្រឡាងមួយទៀត ក្រោយពីភាពយន្តបែបសង្គមគ្រួសារជាច្រើនបានបញ្ចប់ទៅជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនទៅណាឆ្ងាយពីជីវិតគ្រួសារ ភាពយន្តភាគមួយនេះនឹងលើកឡើងពីគ្រួសារមួយដែលមានជនទី៣ ចូលទៅជ្រៀតជ្រែកធ្វើឱ្យមានភាពរង្គោះរង្គើរ មានតែរឿងក្ដៅក្រហាយ ព្រោះតែអំពើផិតក្បត់របស់ស្វាមី ធ្វើឱ្យប្រពន្ធដើមរងទុក្ខសព្វគ្របបែបយ៉ាង។

រឿង «បានប្រពន្ធដើម» មានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗដូចជា លោក លឹម ជាឡាយ កញ្ញា ប៊ី សុធារី និងកញ្ញា ហេង បូនីកា ព្រមទាំងដឹកនាំសម្ដែងដោយលោក កៅ សីហា។
សូមជម្រាបថា កន្លងទៅ Poster «បាបប្រពន្ធដើម» ត្រូវបានជនអគតិមួយចំនួនបានយក Poster ទៅកែច្នៃចំណងជើងចេញជាអត្ថន័យមិនល្អ ប្រាសចាកចំណងជើងដើម បង្កើតជាការភ័ណ្ឌច្រឡំដល់ទស្សនិកជន យកទៅចែករំលែកជាបន្តបន្ទាប់។

បើទោះបីជាមានទម្រង់ដើមក៏ពិតមែន តែទស្សនិកជនមួយចំនួននៅតែមិនបានដឹង និងដាក់បន្ទុកទៅលើអ្នក Design អក្សរនៅលើ Poster នៃភាពយន្តនេះ។ ដូច្នេះដើម្បីបញ្ឃប់នូវការយល់ច្រឡំ សូមទស្សនិកជនមេត្តាពិនិត្យមើលឱ្យច្បាស់មុនចែករំលែកនូវរឿងអ្វីមួយ ព្រោះវាអាចបង្កើតអោយមានកំហុសឆ្គងជាទ្រង់ទ្រាយធំ។
គួរបញ្ជាក់ផងដែរថា រឿង «បាបប្រពន្ធដើម» ចាក់ផ្សាយជូនទស្សនាថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ លើប៉ុស្តិ៍ ហង្សមាស HDTV៕

ទស្សនាវីដេអូខាងក្រោម៖