ភ្នំពេញ៖ ដំណើរការរាប់ថយក្រោយ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានឈានចូលមកដល់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលបានរៀបចំឡើង យ៉ាងយកចិត្តទុកដាក់ លើកបង្ហាញអំពីវប្បធម៌ អរិយធម៌ រួមជាមួយផ្ទាំងទស្សនីយភាព យ៉ាងអស្ចារ្យរបស់កម្ពុជា រហូតដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងសកលលោក ទទួលបានអារម្មណ៍រំភើបក្រៃលែង រកពាក្យនិយាយមិនចេញ ពោរពេញដោយស្នាមញញឹម រំជើបរំជួល ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ថាខ្មែរអាចធ្វើបាន លើសពីភាពអស្ចារ្យយ៉ាងដូច្នេះ ដោយរកអ្វីមកប្រៀបផ្ទឹមគ្មាន នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយទន្ទឹមរង់ចាំ យ៉ាងអន្ទះសារ ក្នុងការទទួលភារកិច្ច ធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា អស់រយៈពេល៦៤ឆ្នាំកន្លងមកនេះ ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្ដិភាពពេញលេញ ដោយបង្ហាញនូវកិត្យានុភាពជាតិ ទៅកាន់ពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ដោយឡែក ងាកមកស្គាល់អំពី វីរកីឡាករ និងកីឡាការិនីទាំង៥រូបនេះ សុទ្ធសឹងតែជាម្ចាស់មេដាយមាស ច្រើនជំនាន់ ដណ្ដើមបានមេដាយមានស យកមកជូនជាតិមាតុភូមិកម្ពុជា ដែលជាអ្នករត់កាន់គប់ ក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរួមមានកីឡាករ និងកីឡាការិនីដូចជា៖
១. វីរកីឡាការិនី ខាន់ ចេសា៖ ជាកីឡាការិនី ប្រភេទកីឡាជឺជីតស៊ូ ម្ចាស់មេដាយមាសស៊ីហ្គេម, មេដាយមាសកីឡាអាស៊ី, និងម្ចាស់មេដាយមាសពិភពលោក ដែលជាអ្នកនាំយកភ្លើងគប់ កីឡាស៊ីហ្គេមលើកទី៣២ មកកាន់កន្លែងប្រារព្ធពិធី។


២. វីរកីឡាការិនី កែ ឡេង ទទួលភ្លើងគប់បន្ដពី វីរកីឡាការិនី ខាន់ ចេសា៖ ម្ចាស់មេដាយមាស កីឡាប៉េតង់ ស៊ីហ្គេម និងពិភពលោក ៤ជំនាន់។


៣. កីឡាការិនី ចូវ សុធារ៉ា ទទួលភ្លើងគប់បន្ដពី វីរកីឡាការិនី កែ ឡេង៖ ម្ចាស់មេដាយមាស ២ជំនាន់ កីឡាចំបាប់ ស៊ីហ្គេម ២០០៩ និង២០១៣។


៤. កីឡាករ ឃុន ឌីម៉ា ទទួលភ្លើងគប់បន្ដពី កីឡាការិនី ចូវ សុធារ៉ា៖ ម្ចាស់មេដាយមាស កីឡាប្រដាល់គុនខ្មែរ ស៊ីហ្គេម ២០១៧.


៥. វីរកីឡាការិនី ស៊ន សៀវម៉ី ទទួលភ្លើងគប់បន្ដពី កីឡាករ ឃុន ឌីម៉ា៖ ម្ចាស់មេដាយមាស ស៊ីហ្គេម ៣ជំនាន់ និងជាម្ចាស់មេដាយមាស កីឡាអាស៊ីដំបូងគេបំផុតនៅកម្ពុជា នៃប្រភេទកីឡាតៃក្វាន់ដូ WT ដែលជាអ្នកហោះបញ្ជូន ព្រះអគ្គីកីឡា ទៅស្ដេចនាគរាជ ព្រួសភ្លើងទៅកាន់ភ្លើងគប់ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលត្រូវបានបំភ្លឺឡើង។


សូមទស្សនារូបភាពខាងក្រោម៖


