ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ យោងតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានបង្ហាញការតែងតាំង អំពីសមាសភាពអភិបាលរងក្រុងអរិយក្សត្រ៥រូប គឺជាក្រុមបង្កើតថ្មីមួយរបស់ ខេត្តកណ្ដាល ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈ អនុក្រឹត្យចុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដែលមានរួម៖ លោក ផុន គឹមឡុង, លោក ស៊ឺន សុផាន់ណា, លោក ជា ហ៊ោ, លោក ចាន់ គឿយ, និងលោកស្រី ធី សុវណ្ណថា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងថ្ងៃនេះដែល យោងតាមហ្វេសប៊ុកផេកផ្លូវការ របស់អភិបាលរងក្រុងអរិយក្សត្រ លោកស្រី ធី សុវណ្ណថា បានបង្ហោះនូវរូបភាព អមជាមួយសារសូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ គោរពជូនដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទន្ទឹមគ្នានេះដែរ លោកស្រីបាននិយាយរៀបរាប់បន្ថែមថា៖
«នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស តែងតាំងមុខតំណែង ដ៏សំខាន់ "អភិបាលរងក្រុងអរិយក្សត្រ" ដល់រូបនាងខ្ញុំ ។ នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន»។
លើសពីនេះ មានមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ ចំពោះភាពជោគជ័យ ដែលបានខិតខំកន្លងមកទៅដល់ អភិបាលរងក្រុងអរិយក្សត្រថ្មី គឺលោកស្រី ធី សុវណ្ណថា យ៉ាងច្រើនហូហែរផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







