ផ្ទុះការប្រតិកម្ម! កម្មវិធីមង្គលការមួយ មានអ្នករបាំមិនត្រូវតាមក្បួនខ្នាត ចេះតែរាំឲ្យតែបាន (មានវីដេអូ)

//s9.kh1.co/2e/2e6f54dfc52e5894fd45dee43b06b576a20bfdc8.jpg
សង្គម

 ០៥-មេសា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ផ្ទុះការប្រតិកម្ម! មហាជនរិះគន់កម្មវិធីមង្គលការមួយ មានអ្នករបាំមិនត្រូវតាមក្បួនខ្នាត ចេះតែរាំឲ្យតែបាន។

ថៃ៖​ កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង​ ក្រោយបានឃើញនៅវីដេអូ រាំរបាំបាចផ្កា នៅក្នុងកម្មវិធីមង្គលការមួយកន្លែង ដែលមើលទៅការរាំរបាំនោះមិនត្រឹមត្រូវ​ តាមក្បួនខ្នាត ខុសទម្រង់នៃរបាំ និងមើលទៅការបញ្ចេញសកម្មភាពរាំនោះ មានកាយវិការមិនសមរម្យថ្លៃថ្នូរនោះទេ សម្រាប់អ្នករាំគឺជា ភេទទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា

ដោយឡែក ក្រោយបានឃើញវីដេអូរាំរបាំបាចផ្កាជូនពរនោះរួច និងមានភាពមិនសាកសម មានម្ចាស់គណនីហ្វេសប៊ុកម្នាក់មានឈ្មោះថា ហៀង សុវណ្ណ រតន​ឆានុន លោកបានបង្ហោះសារ ជាមួយនឹងវីដេអូរបស់ក្រុមរបាំនោះ ដែលរាំរបាំបាច់ផ្កានៅក្នុងកម្មវិធីមង្គលការនោះ ដើម្បីជូនពរជ័យទៅដល់គូស្វាមីភរិយា ដែលលោកបាននិយាយថា៖

«ខ្ញុំនិយាយក្នុងគោលបំណងល្អដើម្បីអោយកែសម្រួល រិះគន់ដើម្បីស្ថាបនា និយាយក្នុងនាមអ្នកស្គាល់ បើគិតថាខ្ញុំទើសក៏ថាបាន ការលើកយករបាំជូនពរមករាំបាច់ផ្កាក្នុងពីធីមង្គលការគឺជារឿងដែលល្អបំផុត តែអ្វីដែលខុសធ្ងន់បំផុតគឺ រាំមិនត្រូវនឹងក្បាច់រាំមិនត្រូវនឹងទម្រង់ភ្លេង រាំឆ្គង់ៗ ហើយមួយទៀតរបាំជូនពររាំក្នុងពិធីមង្គលការតើអ្នកណាអោយរាំអង្គុយ? អ្នកធ្វើនេះអាចនិយាយបានថា ជាន់ពន្លិច ប្រមាថមើលងាយដល់របាំបុរាណខ្មែរតែម្តងអ្នករបាំគ្រប់រូបមុននិងគេចេះរាំគេរៀនដល់សាលាវិចិត្រសិល្បៈ មានគ្រូបង្ហាត់ត្រឹមត្រូវសឹងតែមិនចង់ចេះរាំផង ចុះយើងវិញរៀនហាត់មកពីណា? មានគ្រូបង្ហាត់ត្រឹមត្រូវអត់? ឬក៏រាំតាមការនឹកឃើញរាំតាមចិត្តចង់? សំខាន់រាំនៅប្រទេសថៃទៀត ចុះបើថៃគេឃើញតើគេសើចចំអកមើលងាយដល់របាំបុរាណខ្មែរយ៉ាងណាទៅ? មុននឹងធ្វើអីមួយសូមមេត្តាគិតពិចារណាអោយបានត្រឹមត្រូវ ពេលខ្លះយើងគិតថាល្អប៉ុន្តែផ្ទុយទៅវិញគឺស្មើនឹងការជាន់ពន្លិចវប្បធម៌ខ្មែរ»។

ហៀង​ សុវណ្ណ រតន​ ឆានុន 
ហៀង សុវណ្ណ រតន ឆានុន
ហៀង សុវណ្ណ រតន ឆានុន

មិនត្រឹមតែប៉ុណ្ណោះ ក្រោយបានឃើញវីដេអូ អមជាមួយសាររិះគន់ដើម្បីស្ថាបនា​ ពីម្ចាស់គណនីហ្វេសប៊ុកលោក ហៀង សុវណ្ណ រតន ឆានុន បានរៀបរាប់រួចមក ក៏មានបងប្អូន អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាធ្វើការប្រតិកម្មយ៉ាងខ្លាំង ដែលពួកគេបានលើកឡើងថា «មើលទៅរាំឲ្យតែបានៗឲ្យតែហើយបានលុយ, ពិបាកណាស់ឥលូវ​ ដូចយកមកលេងសើចចឹង, ពេលខ្លះអាចខូចដល់កេរ្ត៍ឈ្មោះរបាំប្រពៃណីយើង បែបនេះច្រីនដែរហើយ ដឹងគ្រូណាបង្រៀនបែបនេះឬមកពីសិស្ស, របាំបាចផ្កាអ៊ី មិនមែនរបាំដើរលាដៃច្រវីគូទទេអ៊ី ចេះស្ទើរធ្វើភ្លឺទៅ កុំចេះស្ទើរធ្វើដូចចេះខ្លាំង អ៊ីធ្វើបែបនេះដូចពន្លិចរបាំវប្បធម៌ខ្មែរចឹង» នេះជាការបញ្ចេញមតិរបស់អ្នកលេងបណ្ដាញសង្គម ហើយក៏នៅមានច្រើនទៀត ដែលមិនលើកមកនិយាយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
ក្រុមអ្នករាំរបាំបាចផ្កា
វីដេអូរបស់ខាងម្ចាស់សំអាង 
Kheoun Channeang
K.C

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែងមួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់យោធភូមិភាគ២ថៃ

 ២២-មិថុនា-២០២៥ 
 ១០ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T