ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីដែលកំពុងមានសន្ទុះនៃការគាំទ្រពីមហាជន លោក លឹម តិចម៉េង ក្រោយបញ្ចប់ការប្រកួត និងក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤រួច បច្ចុប្បន្នកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងតែម្ដង។ ជាពិសេស គេក៏ឃើញតារារូបនេះ បញ្ចេញនូវបទចម្រៀងថ្មីផ្ទាល់ខ្លួនច្រើនជាបន្តបន្ទាប់ សុទ្ធតែពីរោះៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត គេសង្កេតឃើញលោក លឹម តិចម៉េង កាន់តែទទួលបានការងារច្រើន សឹងគ្មានពេលទំនេរនោះឡើយ។ ជាមួយគ្នានេះដែរ ស្របពេលទំនេរពីការងារ ហើយឃើញលើបណ្ដាញសង្គម ជជែកវែកញែកលើប្រធានបទ អ្នកមានអ្នកក្រ ស្រាប់តែតារាចម្រៀងរូបនេះ បានសរសេរសារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននិយាយ៖
កុំលក់ ឧត្តមគតិ បោះចោលគុណធម៌ជីវិត ដោយសារតែអាហារ៣ពេលស្អប់ភាពក្រ តែកុំស្អប់អ្នកក្ រពេលក្រត្រូវប្រឹងឲ្យមាន ពេលមានកុំភ្លេចកំណើត កុំមើលរំលងអ្នកក្រ។
គួរបញ្ជាក់ផងដែរថា ពាក្យសម្ដីប៉ុន្មានម៉ាក់របស់តារាចម្រៀងវ័យក្មេងរូបនេះ គឺមិនសម្ដៅទៅលើបុគ្គលរូបណាឡើយ។ ហើយពាក្យប៉ុន្មាននេះ វាគ្រាន់ជាការដាស់តឿនទូទៅប៉ុណ្ណោះ ម្យ៉ាងក្រោយបញ្ចេញមតិនិយាយបែបនេះរួច មានហ្វេនជាច្រើនបានគាំទ្រ និងពេញចិត្តនឹងសម្ដីលោកជាខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖





