ស្ងាត់ៗ! Bmo សម្ពោធ Pub ប្រណីតកណ្ដាលក្រុងសៀមរាប ទីតាំងល្អ ការរៀបចំបែបហាយៗ តម្លៃវិញម៉ាអ៊េម ហើយមានការបញ្ចុះតម្លៃ ៥០% ពេញ១អាទិត្យទៀត!

//s9.kh1.co/9c/9c3a049cbdd3b977162983bb772f979f6b8d3f29.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

តារាចម្រៀង និងរ៉េបល្បីឈ្មោះលោក Bmo Trapz ដែលហាក់ស្ងាត់មួយរយៈពីសកម្មភាពសិល្បៈ ថ្មីៗនេះស្រាប់តែបើកបង្ហាញសមិទ្ធផលថ្មី ជាការសម្ពោធហាង Pub ដ៏ប្រណីតមួយកណ្ដាលក្រុងសៀមរាប។

សៀមរាប៖ តារាចម្រៀង និងរ៉េបល្បីឈ្មោះលោក Bmo Trapz ដែលហាក់ស្ងាត់មួយរយៈពីសកម្មភាពសិល្បៈ ថ្មីៗនេះស្រាប់តែបើកបង្ហាញសមិទ្ធផលថ្មី ជាការសម្ពោធហាង Pub ដ៏ប្រណីតមួយកណ្ដាលក្រុងសៀមរាប មានឈ្មោះថា Chiro Sky Lounge

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Bmo Trapz និងលោក Chiro
  លោក Bmo Trapz និងលោក Chiro

លោក Bmo ក៏បានបញ្ជាក់ផងដែរថា Chiro Sky Lounge មានទីតាំងស្ថិតនៅជាន់ខាងលើ នៃហាងកាហ្វេ Amazon ផ្សារចាស់ ជាការរួមហ៊ុនគ្នាជាមួយអ្នកជំនួញល្បីក្នុងក្រុងសៀមរាប គឺលោក Chiro

  លោក Bmo Trapz និងលោក Chiro
  លោក Bmo Trapz និងលោក Chiro

លោក Chiro ក៏បានឲ្យដឹងដែរថា ភាពប្រណីតនៃហាងរបស់លោក គឺលើសពីគុណភាព និងរសជាតិនៃអាហារ ប៉ុន្តែវាជាការផ្ដល់ជូនអតិថិជននូវបរិយាកាសដ៏ប្លែកភ្នែក ជាមួយនឹងការតុបតែងរូបស្លឹកពោធិ៍ធំៗ តំណាងដើមពោធិ៍សក្កិសិទ្ធិ ដ៏ចំណាស់នៅខាងមុខហាង លាយឡំនឹងការរចនាស្ទាយ៍ជប៉ុន ដោយសារលោកផ្ទាល់ធ្លាប់រស់នៅប្រទេសជប៉ុន អាចនិយាយបានថា នេះគឺជាការរួមបញ្ចូលគ្នារវាងស្ទីលបែបខ្មែរ និងជប៉ុន ដែលទើបតែមានមួយប៉ុណ្ណោះក្នុងក្រុងសៀមរាប។

ទិដ្ឋភាព Chiro Sky Lounge 
ទិដ្ឋភាព Chiro Sky Lounge 

ហាង Chiro Sky Lounge នេះផងដែរ មានលក់អាហារទាំងបីពេល រួមជាមួយភេស្ជៈ cocktail ជាច្រើនប្រភេទ ដែលបើកបម្រើអតិថិជនចាប់ពីព្រឹករហូតដល់ម៉ោង ១ទៀបភ្លឺឯណោះ។

ប្រិយមិត្តដែលរស់នៅក្រុងសៀមរាប និងអ្នកដែលមានគម្រោងទៅលេងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ កុំភ្លេចចូលទៅភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់ពីហាងថ្មីរបស់ Bmo ផងណា៎ ហើយក៏មានការបញ្ចុះតម្លៃ ៥០% រហូតដល់មួយអាទិត្យពេញទៀតផង។

តោះ ចង់ដឹងថា Chiro Sky Lounge គួរឲ្យទាក់ភ្នែកប៉ុណ្ណា មកទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ទិដ្ឋភាព Chiro Sky Lounge 
ទិដ្ឋភាព Chiro Sky Lounge 
ទិដ្ឋភាព Chiro Sky Lounge 
ទិដ្ឋភាព Chiro Sky Lounge 
បញ្ចុះតម្លៃ 50% រហូតដល់១អាទិត្យពេញ
បញ្ចុះតម្លៃ 50% រហូតដល់១អាទិត្យពេញ
Menu អាហារនៅ Chiro Sky Lounge 
Menu អាហារនៅ Chiro Sky Lounge 
អាហារនៅ Chiro Sky Lounge 
អាហារនៅ Chiro Sky Lounge 
ទិដ្ឋភាព Chiro Sky Lounge 
ទិដ្ឋភាព Chiro Sky Lounge 
ទិដ្ឋភាព Chiro Sky Lounge 
ទិដ្ឋភាព Chiro Sky Lounge 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T